​​​អគ្គលេខាធិការ​UN ​លោក បាន ​គីមូន​ ​នឹង​​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​កូរ៉េខាងជើង​សបា្តហ៍​នេះ​​​​



​​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​ ​លោក​ ​បាន​ ​គីមូន​នឹង​បំពេញ​ទស្សនកិច្ច​​​​​​ ​ទៅកាន់​​ទីក្រុង​ព្យុងយ៉ាង​ ​ប្រទេស​កូរ៉េខាងជើង​នៅ​សបា្តហ៍​នេះ​។ ​​កាល​ពី​ដើម​ឆ្នាំ​​២០១៥​កន្លង​ទៅ​ ​លោក​ ​បាន​ ​គីមូន​​ដែល​មាន​កំណើត​ពី​ប្រទេស​កូរ៉េខាងត្បូង​នោះ​​ ​មាន​គម្រោង​​ទៅ​ទស្សនកិច្ច​​នៅ​កូរ៉េខាងជើង​​ផង​ដែរ​ ​ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​មិន​ឲ្យ​មាន​​ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង​ឡើយ​​ ​ដោយ​មិន​ពន្យល់​ហេតុ​​ផល​អ្វី​ទាំង​អស់​។ ដូច្នេះ​ហើយ​ដំណើរ​ទស្សនកិច្ច​​ ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​​លើក​នេះ​ ​គឺ​ជា​រឿង​កម្រ​បំផុត​។ ​​បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ ​​លោក​ ​បាន​​ ​គីមូន​គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​ ​​លោក​ ​គីម​ ​ជុង​អ៊ុន​មេដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​ព្យុងយ៉ាង​ផង​ដែរ​។ ​សូម​បញ្ជាក់​ថា​ ​ប្រទេស​កូរ៉េខាងជើង​​ទទួល​រង​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​ជាច្រើន​ ​ពី​សំណាក់​សហភាព​អឺរ៉ុប​ ​និង ​អង្គការ​​សហប្រជាជាតិ​​ ​ដោយសារតែ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាច្រើន​លើក​៕ ​​ដោយ​៖ រតនា ​វិចិត្រ​ ​ប្រភព៖ Reuters
X
5s