​ប្រទេស​ទាំង​៥​ក្នុង​លោក​ ដែល​មាន​គំនិតច្នៃប្រឌិត​ខ្ពស់​បំផុត​ ហើយ​អូស្ត្រាលី​ស្ថិត​ក្នុង​លំដាប់​កំពូល​​



ការសិក្សា​​​ឆ្នាំ ២០១៥​នេះ​​បាន​បង្ហាញ​ អំពី​ប្រទេស​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​បំផុត​នៅ​​លើ​ពិភពលោក។​ ​ការ​សិក្សា​នេះ​ធ្វើឡើង​ដោយ ​វិទ្យាស្ថានMartin Prosperity Institute ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កាណាដា។ ​វិទ្យាស្ថានMartin Prosperity Institute​ បាន​សិក្សា​លើ​ប្រទេស​ចំនួន​១៣៩​នៅ​​លើ​ពិភពលោក​។ ខាងក្រោម​នេះ គឺ​ជា​ប្រទេស​​ចំនួន​៥ ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​បំផុត​ក្នុង​លោក៖ ១) អូស្ត្រាលី ២) សហរដ្ឋអាមេរិក​ ៣) នូវែលហ្សេឡង់​ ៤) កាណាដា ៥) ដាណឺម៉ាក​ ​​មាន​ចំណុច​៣​​សំខាន់​ ដើម្បី​វាយតម្លៃ​ថា ប្រទេស​ណាមួយ​មាន​កម្រិត​ច្នៃប្រឌិត​ខ្ពស់​បំផុត។ ទី១​ គឺ​គេ​សិក្សា​ទៅ​លើ​​ផ្នែក​បច្ចេកវិទ្យា ​​ដើម្បី​បញ្ជាក់​ប្រទេស​ទាំងនោះ​មាន​ការអភិវឌ្ឍន៍​ ឬ យល់ដឹង​ពី​បច្ចេកវិទ្យា​ដល់​កម្រិត​ណា។ ​​​ទី២​គឺ​ទេពកោសល្យ ដែល​ចំណុច​នេះ​គេ​ត្រូវ​មើល​ទៅ​លើ​សមត្ថភាព​របស់​យុវជន​ ​ទាំង​​ផ្នែក​សិក្សា​​ និង ​ផ្នែក​ការងារ​​ជាក់ស្តែង​។ ចុងក្រោយ​គឺ​​ការ​អធ្យាស្រ័យ​។ ការ​អធ្យាស្រ័យ​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ចំណុច​ស្នូល​ផង​ដែរ​ ​ក្នុង​ការ​វាយតម្លៃ​ថា​ ប្រទេស​ណាមួយ​មាន​កម្រិត​ច្នៃប្រឌិត​​បែប​ណា​ ហើយ​វា​ត្រូវ​បាន​គេ​មើល​ទៅ​លើ ឥរិយាបថ​របស់​ប្រជាជន​ក្នុង​ប្រទេស​នីមួយៗ​​ ថា​តើ​មាន​ការ​អធ្យាស្រ័យ​ និង អត់ឱន ឬ មួយ​ក៏​​អាច​សម្រប​ខ្លួន​បាន​​ប៉ុណ្ណា​ជា​មួយ​នឹង​ ជាតិ​សាសន៍​ដទៃ​ ជនភៀសខ្លួន​ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ និង ​ជនជាតិភាគតិច​ជាដើម​៕
X
5s