ចំណុច ៥យ៉ាងដែលខុសគ្នារវាងអ្នកធ្វើ និងអ្នកស្រមៃ
វាជាគំនិតមួយដ៏ល្អដើម្បីសម្រេចក្ដីសុបិនរបស់អ្នក។ យើងទាំងអស់គ្នា សុទ្ធតែទទួលបានការលើកកម្លាំងចិត្តតាំងពីយើងកើតមកម៉េចថា យើងត្រូវតែសម្រេចក្តីសុបិនរបស់យើង? យើងក៏ប្រហែលជាធ្លាប់ឭថាយើងត្រូវជឿជាក់លើសុបិនរបស់ពួកយើង។ ប៉ុន្តែ មិនសូវមានមនុស្សច្រើនទេដែលសម្រេចក្តីសុបិនរបស់ពួកគេ។ មនុស្សដែលមានក្តីសុបិនតែគ្មានសកម្មភាពយើងហៅថា "អ្នកស្រមៃ”។ មនុស្សដែលមានសកម្មភាពលើសុបិនរបស់ពួកគេ យើងហៅថា "អ្នកធ្វើ”។
១) អ្នកស្រមៃតែងតែនិយាយ អ្នកធ្វើគិតតែធ្វើ៖ អ្នកអាចសាកសួរអ្នកស្រមៃអំពីក្ដីសុបិនរបស់ពួកគេ។ ពួកគេនឹងផ្ដល់ក្ដីស្រមៃមួយយ៉ាងអស្ចារ្យ។ ម៉្យាងវិញទៀត ពួកគេនឹងនិយាយអំពីអ្វីដែលអាចទៅរួច។ ប៉ុន្តែ អ្នកធ្វើវិញមិនសូវនិយាយច្រើនទេ ប៉ុន្តែសកម្មភាពច្រើន។ ពួកគេងើបពីព្រលឹម ធ្វើការយប់ និងធ្វើការចុងសប្ដាហ៍ទៀតផង។
២) អ្នកស្រមៃតែងតែពន្យារពេល ឯអ្នកធ្វើចាប់ផ្ដើមសកម្មភាព៖ អ្នកស្រមៃតែងតែអនុញ្ញាតឱ្យការលំបាករារាំងពួកគេ។ ពួកគេនឹងរកលេសថា ហេតុអ្វីបានជាមិនអាចចាប់ផ្ដើមថ្ងៃនេះបាន។ អ្នកធ្វើនឹងចាប់ផ្ដើមពេលគេអាចធ្វើបាន។ ប្រសិនជាមិនអាច ពួកគេនឹងរៀបចំឯកសារ និងរកវិធីដើម្បីចាប់ផ្តើម។
៣) អ្នកស្រមៃតែងតែគិត អ្នកធ្វើនឹងអនុវត្ត៖ អ្នកស្រមៃនឹងគិតរាល់ចំណុចល្អនិងចំណុចអាក្រក់។ ពួកគាត់រៀបចំគម្រោង។ ការមានគម្រោងជាការល្អ ប៉ុន្តែ ការអនុវត្តរឹងតែល្អ។ ពេលអ្នកធ្វើ អ្នកនឹងដឹងអ្វីដែលអាចទៅរួច អ្វីដែលមិនអាចទៅរួច។ អ្នកធ្វើនឹងបន្តធ្វើវារហូតដល់ពួកគេជោគជ័យ។
៤) អ្នកស្រមៃតែងតែរកលេស អ្នកធ្វើមានសកម្មភាព៖ ប្រសិនជាមានអ្វីដែលមិនដំណើរការដូចដែលគេបានគ្រោងទុក អ្នកស្រមៃនឹងបន្ទោសនឹងពន្យារពេល។ ពួកគេនឹងរកលេសហេតុអ្វីបានគេពួកគេមិនអាចធ្វើបាន។ តែអ្នកធ្វើវិញនឹងខិតខំរកមធ្យោបាយមកដោះស្រាយបញ្ហា។
៥) អ្នកស្រមៃមានការភ័យខ្លាច អ្នកធ្វើធ្វើទោះបីជាមានការភ័យខ្លាច៖ ភាយភ័យខ្លាចគឺជារឿងធម្មតាសម្រាប់មនុស្សគ្រប់រូប។ ភាពភ័យខ្លាច នឹងមានពេលអ្នកធ្វើអ្វីដែលប្លែក និងមិនធ្លាប់ធ្វើពីមុនមក។ អ្នកស្រមៃគិតតែបារម្ភពីភាយភ័យខ្លាច។ ឯអ្នកធ្វើវិញ ទោះបីជាមានភាយភ័យខ្លាច តែពួកគេនឹងតែធ្វើនិងព្យាយាមសម្រេចវា៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com