សំណួរ​ ៥​​យ៉ាង​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​មុន​ពេល​អ្នក​ផ្លាស់​ទៅ​ការងារ​ថ្មី​​



ប្រសិនជាអ្នកចង់សម្រេចក្ដីសុបិនរបស់អ្នក មានពេលខ្លះអ្នកត្រូវបដិសេធនឹងអ្វីផ្សេង។ មានពេលខ្លី អ្នកអាចនឹងត្រូវបានគេផ្ដល់ការងារថ្មីឬឡើងតំណែង។ មនុស្សដែលជោគជ័យនឹងសួរខ្លួនឯងតើឱកាសការងារថ្មីនោះអាចផ្ដល់អ្វីដល់ពួកគេ។ ដូច្នេះហើយ មុនពេលអ្នកសម្រេចយកឱកាសថ្មី អ្នកគួរមានគំនិតខាងក្រោមនេះ។ ១) តើឱកាសការងារថ្មីនោះសក្ដិសមនឹងអ្នកដែរឬទេ?៖ តើឱកាសការងារថ្មីនោះសាកសមនឹងអ្នកដែរឬទេ? ពេលអ្នកគិតដល់តើអ្វីដែលអ្នកចង់បានក្នុងជីវិត តើឱកាសនេះអាចផ្ដល់អ្វីដល់អ្នកបាន។ អ្នកត្រូវស្តាប់ចិត្តខ្លួនឯងតើនេះជាអ្វីដែលអ្នកចង់បានដែរឬទេ។ អ្នកក៏អាចមើលទៅមនុស្សដែលធ្វើការដែលអ្នកត្រូវបានផ្ដល់ជូនដែរ តើនោះជាអ្វីដែលអ្នកចង់ក្លាយទៅជា។ ២) តើអ្នកខ្លាចនឹងអ្វីកើតឡើងដែរឬទេ? ៖ តើការភ័យរបស់អ្នកធំប៉ុណ្ណាចំពោះការសម្រេចចិត្តមួយនេះ? តើអ្នកកំពុងតែគិតដល់ភាពភ័យខ្លាចដែលនឹងកើតឡើយចំពោះអ្នកពេលអ្នកសម្រេចយកវា? វាមានការលំបាកច្រើនជាងមុន ប៉ុន្តែ រង្វាន់ដែលអ្នកទទួលយកឱកាសនេះក៏អាចមានច្រើនដែរ។ ៣) តើអ្នកជ្រើសរើសការងារនោះដោយសារតែវាស្រួលជាង?៖ ឱកាសខ្លះមើលទៅហាក់ដូចជាងាយស្រួល។ ពេលអ្នកដែលកំពុងតែប្រឹងប្រែងកសាងពាណិជ្ជកម្មរបស់អ្នក តែអ្នកត្រូវបានផ្ដល់ឱកាសរកលុយ អ្នកអាចនឹងជ្រើសរើសវា។ ប៉ុន្តែ កុំទទួលវា ប្រសិនជាការងារនោះស្រួលពេក។ ៤) តើម្នាក់នោះសន្យាមើលទៅលក្ខណៈមិនច្បាស់គ្រាន់តែធ្វើឲអ្នកចាប់អារម្មណ៍៖ អ្នកត្រូវពិនិត្យឱកាសនេះឱ្យបានច្បាស់។ តើការសន្យាមិនច្បាស់នោះ ធ្វើឲអ្នកចាប់អារម្មណ៍ ឬ លើកទឹកចិត្តអ្នកឱ្យទទួលយកការងារនោះ? មនុស្សជាច្រើនបានធ្វើការសម្រេចចិត្តដោយផ្អែកទៅតាមអារម្មណ៍របស់ពួកគាត់។ ប្រសិនជាគេមិនសន្យាលើក្រដាសទេ អ្នកគួរតែបោះបង់វាចោល។ ៥) ក្ដីសុបិនរបស់ហាក់ដូចជាការស្រមៃ៖ ប្រសិនជាក្តីសុបិនរបស់អ្នកចង់ក្លាយជាអ្នកល្បី ក្តីសុបិននេះលក្ខណៈជាការស្រមៃ ពីព្រោះថា ការខំប្រឹងប្រែងមិនត្រូវបានធានា។ ប៉ុន្តែ ប្រសិនជាអ្នកត្រូវបានផ្ដល់ឱកាសដែលសកម្មភាពអាចជួយអ្នកសម្រេចក្តីសុបិនដែលអាចទៅរួចបាន អ្នកគួរតែជ្រើសរើសយកវា៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖ www.addicted2success.com
X
5s