តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​​បុគ្គលិក​កាន់​តែ​ខិតខំ​រៀន​សូត្រ?​



អ្នកគួរតែសប្បាយចិត្ត នៅពេលដែលបុគ្គលិករបស់អ្នកនៅតែបន្តការរៀនសូត្រ មិនថាការរៀនពីជំនាញអ្វីនោះទេ ក៏វានៅតែមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត ទៅលើចំណេះដឹងដែលពួកគេកំពុងមាននោះផងដែរ។ ដូចនេះតើត្រូវធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តឲ្យបុគ្គលិកទាំងនោះចង់សិក្សារៀនសូត្របន្ថែម? ១) គួរបង្កើតឱកាសចែករំលែកចំណេះដឹងឲ្យបានច្រើនក្រៅពីកន្លែងធ្វើការ៖ ជាការពិតណាស់គោលដៅរបស់ពួកគេមិនត្រឹមតែខិតខំធ្វើការសម្រាប់ក្រុមហ៊ុនតែមួយមុខនោះទេ។ តែអ្វីដែលសំខាន់បន្ទាប់នោះគឺពួកគេក៏ចង់បានចំណេះដឹងល្អៗ បន្ថែមទៀតពីអ្នកជំនាញដទៃទៀតផងដែរ។ ដូចនេះ បើពួកគេមានមហិច្ឆតាចង់សិក្សារៀនសូត្រពីអ្វីហើយនោះ អ្នកគួរផ្ដល់ឱកាសដើម្បីចែករំលែកចំណេះដឹងដល់ពួកគេ ដូចជាសិក្ខាសាលា ការចុះត្រួតពិនិត្យតំបន់ផ្សេងៗ ផងដែរ។ ២) គួរដាក់ការសិក្សាជាគោលដៅចម្បងដែលក្រុមហ៊ុនចង់បានផងដែរ៖ ការដាក់ការសិក្សាជាគោលដៅចម្បងដែលក្រុមហ៊ុន ក៏អាចជាសញ្ញាមួយដែលដាស់តឿន ហើយចង់បង្ហាញឲ្យបុគ្គលិកបានដឹងថា ពួកគេមកធ្វើការនៅទីនេះ គឺបានទាំងចំណេះដឹងពីការរៀនសូត្រ និងបានទាំងបទពិសោធន៍ផងដែរ។ ដូចនេះហើយគោលដៅនេះនឹងជួយជំរុញឲ្យបុគ្គលិកកាន់តែខិតខំរៀនសូត្រតទៅទៀត។ ៣) ផ្ដល់ភាពងាយស្រួលដល់ការសិក្សារបស់គេ៖ ក្នុងនាមជាម្ចាស់ក្រុមហ៊ុន អ្នកគួរតែផ្ដល់ជាប្រភពខ្លះៗ ធ្វើយ៉ាងណាឲ្យពួកគេមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ។ ក្នុងនោះអ្នកអាចផ្ដល់ជាឈ្មោះសៀវភៅសម្រាប់រៀនអានដោយខ្លួនឯង អត្ថបទដែលផ្ដល់ប្រយោជន៍ដល់ពួកគេ ថវិកាខ្លះៗ សម្រាប់ការទៅសិក្សានៅតាមគ្រឹះស្ថាននានាផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.entrepreneur.com
X
5s