ពេលវេលា​​ដ៏​ត្រឹមត្រូវ​ ក្នុង​ការ​ទទួល​ទាន​ទឹកដែល​​លោក​អ្នក​គួរ​ដឹង​



យើងធ្លាប់តែបានដឹងតៗគ្នាថាការទទួលទានទឹករឹតតែច្រើន រឹតតែល្អ តែតាមការពិតទៅវាមិនមែនបែបនេះនោះទេ គឺវាមានពេលវេលាត្រឹមត្រូវរបស់វា។ នេះបើតាមអ្នកជំនាញ។ នៅពេលដែលដែលទទួលទានទឹកទៅតាមពេលដែលសមគួរ អ្នកក៏នឹងឆាប់បានទទួលសុខភាពដ៏ល្អដែរ ដូចជាការណែនាំខាងក្រោមនេះ៖ ១) ញាំទឹកមុនពេលដុសធ្មេញ៖ មានមនុស្សជាច្រើនណាស់ដែលគិតថាការធ្វើបែបនេះគឺគ្មានអនាម័យ តែការធ្វើបែបនេះគឺល្អបំផុតព្រោះថាយើងនឹងមិនផឹកទឹកដែលមានជាតិភ្លរួចូលទៅក្នុងពោះនោះទេ (ថ្នាំដុសធ្មេញមានជាតិភ្លរួ)។ ២) ញាំទឹក២កែវបន្ទាប់ពីភ្ញាក់ឡើង៖ អ្នកគួរតែញាំទឹក២កែវជារៀងរាល់ថ្ងៃនៅពេលដែលក្រោកពីគេងភ្លាម ទោះបីជាអ្នកអាចនឹងញាំមិនចូល តែអ្នកគួរតែញាំវាម្ដងបន្តិចៗ រហូតក្លាយជាទម្លាប់។ ៣) ញាំទឹក១កែវពេលជិតចូលគេង៖ មុនពេលចូលគេង អ្នកមិនត្រូវផឹកទឹកច្រើនពេកនោះទេ តែមួយកែវគឺគ្រប់គ្រាន់ហើយ ព្រោះវាអាចកាត់បន្ថយអត្រានៃការកើតជំងឺដាច់សរសៃក្បាល និងជំងឺបេះដូងជាដើម៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s