បារាំង​​ ​បញ្ចេញ​សាច់ដុំ​វាយប្រហារ​ខ្លាំងៗ​​សងសឹក​លើ​​​ពួក​ISISនៅ​ស៊ីរី​ ​ក្រោយ​មាន​​ភេរវកម្ម​នៅ​ប៉ារីស​​



បារាំង​បាន​​ប្រើ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ជាច្រើន​គ្រឿង​​ ​វាយប្រហារ​លើ​ក្រុម​កងកម្លាំង​រដ្ឋ​ឥស្លាម​ISIS ​​កាល​ពី​ថ្ងៃ​អាទិត្យ​ ​​​ក្រោយ​ពេល​មាន​អំពើ​ភេរវកម្ម​​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​សុក្រ​។ ​​នៅ​ថ្ងៃ​អាទិត្យ​នោះ​ ​មាន​យន្តហោះ​ចម្បាំង​បារាំង​ជាច្រើន​គ្រឿង​បាន​ទំលាក់​គ្រាប់​ ​ជា​បន្តបន្ទាប់​លើ​គោលដៅ​សំខាន់ៗ​​របស់​ក្រុម​ISIS ​​មាន​ដូច​ជា​​​ ​ទីបញ្ជាការ​ ​​ជំរុំ​ហ្វឹកហាត់​​ ​​និង​​ ​កន្លែង​ជ្រើស​រើស​​សមាជិក​ថ្មី​ជាដើម​។ ​​​​​​នៅ​ប្រទេស​បារាំង​វិញ​​ ​​គឺ​កំពុង​មាន​ទុក្ខ​ក្រៀមក្រំ​​ក្រោយ​ពេល​មាន​អំពើ​​ភេរវកម្ម​ ​ដ៏​សហាវ​នៅ​ទីក្រុង​ប៉ារីស​​​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជាង​១០០​នាក់​ស្លាប់​​ ​ដែល​ហេតុការណ៍​នេះ​ត្រូវ​បាន​​​លោក​​ប្រធានាធិបតី​បារាំង Francois Hollande​ ​​ចាត់​ទុក្ខ​ថា​ជា​ព្រឹត្តិការណ៍​អាក្រក់​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​​របស់​ខ្លួន​។ ​​សូម​បញ្ជាក់​ថា ​ក្រោយពេល​មាន​ហេតុការណ៍​កើតឡើង​កាល​ពី​យប់​ថ្ងៃ​សុក្រ​នោះ​​ ​ពួកគេ​ISIS បាន​ប្រកាស​ថា ​វា​ជា​ស្នាដៃ​របស់​​ខ្លួន​​​​ ​​ហើយ​​ក៏​បាន​ប្រាប់​ទៅ​កាន់​ក្រុម​របស់​ខ្លួន​ដែល​មិន​អាច​មក​កាន់​ប្រទេស​ស៊ីរី​ ​និង ​អ៊ីរ៉ាក់​នោះ​​ ​គឺ​ត្រូវ​តែ​វាយប្រហារ​​ប្រទេស​​លោក​ខាង​លិច​ ​ដែល​ប្រឆាំង​នឹង​ក្រុម​ISIS កន្លង​មក​​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​៕ ​​ដោយ​៖ ​អ៊ុន​ ​ភក្តី​ ប្រភព៖AFP ​​ ​
X
5s