វិធីទាំង ៤ធ្វើឲ្យការសន្ទនារវាងអ្នកនឹងអ្នកដទៃកាន់តែរលូន
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបប្រទះនឹងការសន្ទនាដ៏លំបាកជាមួយនរណាម្នាក់ហើយមែនទេ? នៅពេលអ្នកនៅម្នាក់ឯង អ្វីក៏អ្នកអាចនឹកឃើញដែរ តែនៅពេលដែលកំពុងតែស្ថិតក្នុងស្ថានការណ៍ពិតប្រាកដនោះ ការនឹកឃើញក៏លែងមានតទៅទៀត ដែលជាហេតុនាំឲ្យអ្នកគិតថា ការសន្ទនាពេលខ្លះគឺពិបាកណាស់។ ខាងក្រោមនេះ នឹងបង្ហាញពីវិធីទាំង៤ ធ្វើឲ្យការសន្ទនារវាងអ្នកនឹងអ្នកដទៃកាន់តែរលូនជាងមុន៖
១) ត្រូវគិតថាតើការសន្ទនានោះអាចឲ្យអ្នកបានផលអ្វីខ្លះ៖ តើការសន្ទនានោះអាចឲ្យអ្នកមានបញ្ហាកាន់តែធំ ឬ ក៏ជួយបង្រួមបញ្ហាឲ្យកាន់តែតូច? ពេលដែលអ្នកធ្វើការសន្ទនា អ្នកអាចទទួលបានអារម្មណ៍ភ្លាមៗ ដែលជាហេតុនាំឲ្យអ្នកធ្វើអ្វីតាមតែការគិតប៉ុណ្ណោះ។ ដូចនេះបើអ្នកបានគិតទុកជាមុនថា តើការសន្ទនាផ្ដល់អ្វីខ្លះសម្រាប់អ្នក នោះគឺជារឿងប្រសើរបំផុត។
២) ត្រូវចេះសម្រួលអារម្មណ៍៖ ប្រសិនបើអ្នកប្រើប្រាស់ពេលខ្លះគិតពីបញ្ហាទាំងនោះ ដោយមិនប្រញាប់ប្រញាល់ពេក ក៏អាចជួយសម្រួល អារម្មណ៍របស់អ្នកឲ្យនឹងនបានផងដែរ។ ប្រសិនបើអ្នកមិនអាចសម្រួលអារម្មណ៍ឲ្យបានត្រឹមត្រូវទេនោះ អ្នកមិនអាចទៅប្រឈមមុខសន្ទនាជាមួយអ្នកដទៃបានល្អជាដាច់ខាត។
៣) សន្ទនាដោយគ្មានភាពប្រញាប់ប្រញាល់៖ តើអ្នកមានដែលគិតទេថា ការដែលប្រញាប់ប្រញាល់នេះអាចឲ្យអ្នកដឹងថាគេចង់និយាយពីអ្វីបានច្បាស់ទេ? ទោះបីអ្នកកំពុងនិយាយគ្នាមែន តែអារម្មណ៍អ្នកផ្ដោតសំខាន់ទៅលើម៉ោង នោះវានៅតែជារបាំងមួយក្នុងការសន្ទនាដដែល។ ព្យាយាមនិយាយគ្នាឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបញ្ចប់ដោយមានភាពភ័ន្តច្រឡំ។
៤) ត្រូវចេះមានពាក្យអះអាងការពារខ្លួន៖ អ្នកត្រូវតែមានជំហររឹងមាំជាមួយអ្វីដែលអ្នកបាននិយាយហើយត្រូវតែដឹងមុនថាអ្នកគួរនិយាយពីអ្វីខ្លះសម្រាប់តបតទៅដៃគូរបស់អ្នក។ ការការពារខ្លួនឯងបែបនេះ មិនមែនមានន័យថាអ្នកចចេសចង់ឈ្នះទេ តែអ្នកត្រូវតែនិយាយពីការពិតដែលអ្នកមានដើម្បីការពារអះអាងពីគំនិតខ្លួនឯងឲ្យកាន់តែច្បាស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.lifehack.org