បុគ្គលិកលក្ខណៈ ទាំង៤ របស់មហាសេដ្ឋីដែលធ្វើឲ្យពួកគេទទួលបាននូវភាពជោគជ័យ
មហាសេដ្ឋីជាទូទៅមិនត្រឹមតែមានសមត្ថភាពនៅក្នុងជំនាញរបស់ពួកគេតែប៉ុណ្ណោះនោះទេ ពួកគេថែមទាំងមានបុគ្គលិកលក្ខណៈដ៏ល្អដែលគួរឲ្យកោតសសើរហើយយកតម្រាប់តាមថែមទៀតផង ដូចជាបុគ្គលិកលក្ខណៈទាំង៤ខាងក្រោមជាដើម៖
១) ជ្រើសរើសសៀវភៅក្នុងការអាន
ការអានសៀវភៅសុទ្ធតែផ្ដល់ប្រយោជន៍តែទាំងអស់ ពោលគឺទទួលបានប្រយោជន៍ទៅតាមប្រភេទនៃសៀវភៅនោះ។ ដោយឡែក យុវវ័យបច្ចុប្បន្នចូលចិត្តអានសៀវភៅបែបប្រឡោមលោក ដោយសារតែវាល្អមើលហើយធ្វើឲ្យពួកគេចង់អាន តែប្រសិនបើអ្នកចង់ជោគជ័យគឺអ្នកគួរអានសៀវភៅណាដែលផ្ដល់ជាផលប្រយោជន៍តាមរយៈចំណេះដឹងច្រើនជាងការកំសាន្តទើបល្អជាជាង។
២) តាមទាន់បច្ចេកវិទ្យាថ្មី
អ្នកមិនត្រូវនៅតែកន្លែងដដែលមួយរហូតនោះទេ គឺអ្នកត្រូវតែចេះអភិវឌ្ឍខ្លួនឯងឲ្យកា្លយជាមនុស្សដែលថ្មី ហើយមានស្ដង់ដាខ្ពស់ជានិច្ច តែនេះក៏មិនមែនមានន័យថា អ្នកត្រូវតែធ្វើខ្លួនឲ្យក្លាយជាមនុស្សទាន់សម័យអីណាស់ណានោះដែរ គ្រាន់តែដើរឲ្យទាន់សម័យកាលទៅគឺគ្រប់គ្រាន់ហើយ។
៣) អ្វីដែលអ្នកកំពុងរៀនគឺមិនទាន់គ្រប់គ្រាន់នោះទេ
ការដែលចេះអ្វីមួយដ៏ពិតប្រាកដ គឺជារឿងមួយដ៏ល្អ តែអ្នកក៏គួរតែចេះពីផ្នែកផ្សេងៗទៀត គឺមិនមែនចេះតែអ្វីដែលអ្នកកំពុងតែរៀនមួយមុខនោះទេ ព្រោះថានៅពេលដែលអ្នកចេញធ្វើការឬចាប់ផ្ដើមរកស៊ីទើបអ្នកដឹងថានៅពេលដែលអ្នកដឹងរឹតតែច្រើន ជីវិតរបស់អ្នកនឹងមានភាពងាយស្រួលជាងមុន។
៤) កុំធ្វើអ្វីគ្រប់យ៉ាងដើម្បីតែលុយ
លុយពិតជាមានសារៈសំខាន់នៅក្នុងជីវិតយើងសព្វថ្ងៃ តែវានូវមានអ្វីៗផ្សេងច្រើនទៀតដែលមានតម្លៃជាជាងលុយទៅទៀត ហើយរបស់ទាំងនោះគឺមិនអាចកាត់ថ្លៃបាននោះទេ ដូចជាក្ដីស្រលាញ់ ការគោរព ការឲ្យតម្លៃ ឬសេចក្ដីទៀងត្រង់ជាដើម។ មានមនុស្សច្រើនណាស់ដែលសុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ឬពេលវេលានៅជាមួយគ្រួសារដើម្បីតែការងារ។ ដូចនេះ អ្នកអាចយកចំណុចមួយនេះយកទៅពិចារណាម្ដងទៀតថាតើវាសាកសមដែរឬមួយក៏អត់ទេ៕