តើអ្នកអង្គុយច្រើនម៉ោងរៀងរាល់ថ្ងៃមែនទេ? វិធី ៥យ៉ាងដែលអាចជួយអ្នកឱ្យមានសុខភាពល្អនៅកន្លែងការងារ
សម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងការិយាល័យ ការអង្គុយ ៨ឬ៩ម៉ោងគឺជៀសមិនផុតឡើង។ តាមការសិក្សាបានឱ្យដឹងថា ការអង្គុយជាប់ច្រើនម៉ោង មានផលប៉ះពាល់ដល់សុខភាព។ មិនថា ក្នុងពេលប្រជុំឬអង្គុយនៅមុខកុំព្យូទ័រ អ្នកសុទ្ធតែអង្គុយទាំងអស់។ ខាងក្រោមនេះ ជាវិធីដែល ៥យ៉ាងដែលអាចជួយដល់អ្នកបាន។
១) ធ្វើសកម្មភាពផ្សេងៗ៖ មានសកម្មភាពជាច្រើនដែលអ្នកធ្វើបាននៅក្នុងម៉ោងការងារ។ អ្នកអាចបោសកន្លែងអង្គុយរៀងរាល់ម៉ោង។ បើមិនអីចឹងទេ អ្នកអាចឈរក៏បាន។ អ្នកក៏អាចដើរពេលអ្នកនិយាយទូរស័ព្ទ។ និយាយឱ្យខ្លី អ្នកត្រូវតែធ្វើសកម្មភាព។
២) ក្រោកឈរ ហើយនិយាយទៅមិត្តរួមការងារ៖ រៀងរាល់ពីរឬបីម៉ោង អ្នកអាចដើរជុំវិញហើយនិយាយទៅកាន់បុគ្គលិកដទៃប្រហែល ១០ទៅ១៥នាទី។ មិនត្រឹម ការសម្រាករយៈពេលខ្លីនេះ អាចជួយដល់ភ្នែករបស់អ្នកបាននោះទេ អ្នកថែមទាំងមានមិត្តភាពល្អជាមួយមិត្តរួមក្រុមទៀតផង។
៣) មិនត្រូវយកអាហារថ្ងៃមកជាមួយ៖ អាហារខ្ចប់គឺមានសុខភាពល្អ ហើយមិនថ្លៃទៀត។ ដូច្នេះហើយ អ្នកត្រូវជំរុញទឹកចិត្តដល់ខ្លួនឯងឱ្យត្រឡប់ទៅផ្ទះ ដើម្បីទទួលទារអាហារល្អៗ។
៤) ធ្វើការក្រៅក្រុមហ៊ុន៖ ប្រសិនអ្នកអាចធ្វើបាន អ្នកគួរតែទទួលធ្វើវា។ ឧទាហរណ៍ថា អ្នកត្រូវទៅបង់ថ្លៃទំនិញ ឬទៅប្រមូលលុយពីអតិថិជន។ អ្នកអាចស្រូបយកខ្យល់បរិសុទ្ធ នឹងមានអារម្មណ៍ស្រស់ស្រាយ។
៥) បិទភ្នែក ហើយដកដង្ហើម៖ ការតាំងសមាធិគឺជាវិធីមួយដ៏ល្អបំផុតដែលជួយអ្នកឲផ្ដោតអារម្មណ៍និងកាត់បន្ថយស្រេ្តស។ ដកដង្ហើមវែងៗពេលអ្នកទទួលទានកាហ្វេ ឬ ក្រោយពេលទទួលទូរស័ព្ទ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.businessnewsdaily.com