វិធី៥យ៉ាងដែលអាចជួយអ្នកចេញពីភាពធុញទ្រាន់មិនថាអ្នកស្ថិតនៅស្ថានភាពបែបណា
មិនថាជីវិតអ្នកយ៉ាងម៉េចនោះទេ ភាពធុញទ្រាន់គឺមិនអាចជៀសរួចនោះទេ។ មានពេលខ្លះ អ្នកអាចមានអារម្មណ៍ធុញជាងអ្នកដទៃទៅទៀត។ តើមានមនុស្សណាដែលហ៊ាននិយាយថាពួកគេមិនធ្លាប់ស្រេ្តសដែរទេ? ខាងក្រោមនេះ ជាវិធីដែលអាចជួយអ្នកបាន។
១) ញុាំអាហារដែលល្អចំពោះសុខភាព៖ ទោះបីជាភាពធុញជាផ្នែកមួយនៃចិត្តក៏ដោយ តែវាក៏មានកត្តាជាច្រើនទាក់ទងនឹងផ្នែករាងកាយដែរ។ ដើម្បីកាត់បន្ថយភាពធុញទ្រាន់របស់អ្នក អ្នកត្រូវញុាំអាហារល្អៗ។ អាហារដែលល្អមានដូចជា៖ ម្នាស់ ឪឡឹក ទឹកផ្លែឈើ បន្លែ។ល។
២) ងើបលឿន៖ វាពិតជាត្រឹមត្រូវដែលអ្នកគេងកាន់តែច្រើន អ្នកកាន់តែមិនសូវមានស្រ្តេស។ ក៏ប៉ុន្តែ អ្នកមិនដែលដឹងថា ការងើបពីគេងមុន១០ឬ២០នាទីមានសារៈសំខាន់ខ្លាំងប៉ុណ្ណា។ ការឱ្យពេលវេលាគ្រប់គ្រាន់ អ្នកមិនចាំបាច់ប្រញាប់ប្រញាល់ឡើយ។ ដូច្នេះហើយ អ្នកអាចមានការរៀបចំល្អ និងមានជំនឿចិត្ត។
៣) អនុញ្ញាតឱ្យភាពធុញទ្រាន់ក្លាយជាកម្លាំងចិត្ត៖ ពីព្រោះថា អ្នកមិនអាចកាត់ស្រ្តេសចេញពីជីវិតអ្នកទាំងស្រុងបានឡើយ។ ដូច្នេះហើយ វិធីដែលល្អបំផុតនោះគឺធ្វើឱ្យវាក្លាយជាកម្លាំងចិត្ត។ នេះក៏ជាអ្វីដែលភាពធុញទ្រាន់បានបង្កើតឡើង។ លើកក្រោយពេលអ្នកធុញ អ្នកត្រូវធ្វើសកម្មភាពបែបនេះ។
៤) មើលវីដេអូសប្បាយៗ៖ នេះជាវិធីដ៏សាមញ្ញមួយ។ អ្នកអាចមើលវីដេអូសប្បាយៗនៅលើ Youtube ។ តាមការស្រាវជ្រាវបានរកឃើញថា អ្វីដែលគួរឱ្យអស់សំណើច អាចជួយឲអ្នកមានអារម្មណ៍ល្អ និងបន្ធូរភាពតាងតឹងបាន។
៥) ដើរលេងនៅក្រៅ៖ ការដើរលេងនៅក្រៅអាចកាត់បន្ថយនូវការធ្លាក់ទឹកចិត្តនិងធ្វើឲអារម្មណ៍ប្រសើរឡើង។ ដូច្នេះហើយ អ្នកមានអារម្មណ៍ថាសប្បាយចិត្តជាងមុន។ ការសិក្សាជាច្រើន បានបង្ហាញថា ការដើរលេងនៅខាងក្រៅគឺជាវិធីល្អបំផុតក្នុងការ បំបាត់ភាពតានតឹង៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org