សហរដ្ឋ​អាមេរិក​លែង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួត​ប្រជែង​ជាង​គេ​លើ​លោក​ទៀត​ហើយ​​



របាយការណ៍ស្ដីពីចំណាត់ថ្នាក់សេដ្ឋកិច្ចដែលមានលក្ខណៈប្រកួតប្រជែង (World Competitiveness Ranking) ដែលទើបនឹងចេញកាលពីពេលថ្មីៗនេះបានបង្ហាញថា សហរដ្ឋអាមេរិកលែងជាប់ជាប្រទេសកំពូលដែលមានសេដ្ឋកិច្ចប្រកួតប្រជែងជាងគេក្នុងលោកទៀតហើយ។ ក្នុងបញ្ជីនៃរបាយការណ៍ដដែលនោះ គឺសហរដ្ឋអាមេរិកធ្លាក់មកលេខបី នៅពីក្រោយ ហុងកុង និងស្វីស។ ចិនដីគោក បានជាប់លេខ ២៥ ខណៈហុងកុងហក់ពីលេខ ពីរ មកលេខ១។ អ្នកវិភាគលើកឡើងថា ហុងកុងជាទ្វាដែលបើកចំហ និងស្វាគមន៍អ្នកវិនិយោគឱ្យបន្តទៅវិនិយោគនៅចិនដីគោក។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានកាន់តំណែងកំពូលតារាងបីឆ្នាំជាប់ៗគ្នា ហើយទើបនឹងធ្លាក់នៅឆ្នាំនេះ។ ការដាក់ពិន្ទុទៅលើកម្រិតនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនេះ គឺធ្វើឡើងដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យប្រមាណជាង ៣៤០ចំណុច៕

wcc2016rankingtop10_large

ដោយ៖ រតនៈវិភូ
X
5s