កំហុសទាំង៤ដែលអ្នកគួរតែជៀសវាងនៅពេលដែលអ្នកសម្រេចចិត្តដាក់ទុនរកស៊ីម្ដងៗ
ការដាក់ទុនធ្វើអាជីវកម្មមិនមែនជារឿងមួយងាយស្រួលនោះទេ ហើយវាក៏អាចកា្លយជាសុបិនអាក្រក់នៅក្នុងជីវិតរបស់អ្នកផងដែរ បើអ្នកបង្កើតកំហុសឆ្គងដែលមិនគួរកើត។ ដូចនេះអ្នកត្រូវតែសម្រេចចិត្តឲ្យបានវែងឆ្ងាយក្នុងការសម្រេចលើរឿងអ្វីមួយ បើអ្នកមិនចង់មានការស្ដាយក្រោយទៅថ្ងៃមុខ ហើយខាងក្រោមនេះគឺជាកំហុសទាំង៤ដែលអ្នកគួរតែចៀសវាងឲ្យបានមុននឹងសម្រេចចិត្តដាក់ទុនម្ដងៗ៖
១) ធ្វើការក្នុងក្រុមដែលមិនល្អ៖ ក្រុមដែលល្អគឺជាក្រុមដែលពោរពេញទៅដោយសមាជិកក្រុមដែលមានភាពតស៊ូ និងមេដឹកនាំដ៏មានឥទ្ធិពល ហើយជួយជ្រុមជ្រែងនិងផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកមិនថាស្ថិតក្នុងស្ថានការណ៍ក៏ដោយ។ បើអ្នកមិននៅក្នុងក្រុមដ៏ល្អមួយនោះទេ មិនយូរមិនឆាប់ អ្នកនឹងមិនអាចបន្តទៅមុខបានទៀតនោះទេ។
២) មានទុនស្ដើងពេក៖ នៅពេលដែលអ្នកដាក់ទុន គឺអ្នកមិនត្រូវគិតតែពីប្រាក់ចំណូលពេកនោះទេ ព្រោះវាក៏អាចខាតបានដែរ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺត្រូវត្រៀមខ្លួនក៏ដូចជាត្រៀមប្រាក់បម្រុង ក្នុងករណីដែលវាមិនមានលទ្ធផលវិជ្ជមានដូចដែលអ្នកគិត។
៣) ជួបនឹងអ្នកចូលទុនដែលចង់បោកប្រាស់៖ អ្នកអាចនឹងត្រូវគេបោកប្រាស់ ប្រសិនបើអ្នកមិនធ្លាប់បានប្រលូកក្នុងរឿងអាជីវកម្មពីមុនមកនោះទេ ហើយអ្នកត្រូវតែធ្វើការសម្រេចចិត្តឲ្យបានម៉ត់ចត់មែនទែនមុននឹងរើសដៃគូរកស៊ី ចៀសវាងត្រូវបានគេបោកប្រាស់។
៤) គិតគូរពីពេលវេលា៖ មុនពេលសម្រេចចិត្តក្នុងការដាក់ទុន អ្នកគួរតែសួរខ្លួនឯងថា តើការដាក់ទុនមួយនេះនឹងជួយឲ្យចំណេញក៏ដូចជាទទួលបានសមិទ្ធិផលល្អក្នុងរយៈពេលយូរដែរឬមួយក៏អត់ទេ? ហើយនឹងដៃគូអាជីវកម្មរបស់អ្នកផងដែរ ថាតើអ្នកអាចសហការជាមួយដៃគូម្ខាងទៀតបានយូរដល់កម្រិតណា៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.business.com