លោក Jack Welch បានលើកឡើងពីលក្ខណៈទាំង៥យ៉ាងបញ្ជាក់ថា អ្នកជាមេដឹកនាំដ៏មានឥទ្ធិពលមួយរូប
លោក Jack Welch គឺជាអ្នកជំនាញផ្នែកអាចអាជីវកម្ម និងជាអតីតវិស្វករគីមីឆ្នើមមានបទពិសោធន៍ជាង ២ទសវត្ស ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំមួយរូបដែលទទួលបានការគោរពយ៉ាងខ្លាំង ព្រោះតែគាត់បានធ្វើឲ្យក្រុមហ៊ុនរបស់គាត់កើនតម្លៃរហូតដល់ទៅ ៤០០០% ឯណោះ។ ការណ៍នេះបានធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។ ថ្មីៗនេះផងដែរ គាត់ក៏បាននិយាយអំពីបុគ្គលិកលក្ខណៈទាំង៥ដែលអាចបញ្ជាក់បានថា អ្នកគឺជាមេដឹកនាំម្នាក់ដ៏ពូកែ៖
១) គំនិតវិជ្ជមាន៖ ប្រសិនបើអ្នកជាមនុស្សដែលមានការគិតបែបវិជ្ជមាន ទោះបីមានបញ្ហាដោះស្រាយមិនចេញយ៉ាងណាក៏ដោយ ក៏អ្នកនូវតែអាចរកឃើញដំណោះស្រាយបានងាយស្រួលជាងធម្មតា។ មិនតែប៉ុណ្ណោះទេ ការគិតបែបវិជ្ជមានមិនងាយឲ្យអ្នកចុះចាញ់នូវឧបសគ្គណាមួយដោយងាយនោះទេ។
២) ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ជឿជាក់៖ មានមនុស្សមួយចំនួនអាចធ្វើបែបនេះបាន ព្រោះថាពេលខ្លះមេដឹកនាំមួយចំនួនអាចធ្វើឲ្យអ្នកដែលស្ដាប់ឱវាទរបស់ខ្លួនមានកម្លាំងចិត្តក៏ដូចជាភាពជឿជាក់ក្នុងការបំពេញការងាររបស់ពួកគេ ហើយមេដឹកនាំដែលមានលក្ខណៈមួយនេះក៏ចូលចិត្តបង្កបរិយាកាសរីករាយនៅក្នុងក្រុមផងដែរ។
៣) មានការសម្រេចចិត្តច្បាស់លាស់៖ មេដឹកនាំល្អមិនចូលចិត្តនិយាយថាប្រហែល ឬសន្យាហើយមិនធ្វើនោះទេ ពួកគេនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង។ បើសិនជាពូកគេគិតថាពួកគេមិនអាចធ្វើបាន ពួកគេមិនសន្យានោះទេ ហើយពួកគេក៏មិនចូលចិត្តរញ៉េរញ៉ៃច្រើននោះដែរ។
៤) ដកពិសោធន៍ផ្ទាល់៖ អ្នកដឹកនាំល្អមិនមែនអង្គុយតែបញ្ជាគេរហូតនោះទេ គឺពួកគេត្រូវតែអនុវត្តដោយខ្លួនឯងឲ្យបានច្រើន ទើបអ្នកដទៃអាចមើលដឹងថា ពួកគេពិតជាមានសមត្ថភាពពិតប្រាកដមែន ហើយការធ្វើបែបនេះទៀតសោតនឹងមិនងាយទទួលបានការរិះគុណពីរឿងការងារប៉ុន្មាននោះទេ។
៥) ប្រើប្រាស់ក្ដីស្រលាញ់៖ បើសិនជាអ្នកមិនមានការស្រលាញ់ក៏ដូចជាការពេញចិត្តចំពោះអ្វីដែលខ្លូនឯងកំពុងធ្វើនោះទេ បានន័យថា អ្នកប្រហែលជាមិនមែនដើរនៅលើផ្លូវត្រូវមួយនោះទេ។ អ្នកដឹកនាំល្អ ចូលចិត្តធ្វើអ្វីដែលពួកគេស្រលាញ់ពេញចិត្តដែលធ្វើឲ្យពួកគេផ្ដោតអារម្មណ៍បានយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេកំពុងតែធ្វើ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com