អ្នកវិភាគសង្គ្រាម៖ រុស្ស៊ីប្រើពេលមិនដល់ ៣ថ្ងៃដើម្បីកាន់កាប់រដ្ឋធានីអេស្តូនី និងឡាតវី
ក្រុមអ្នកវិភាគផ្នែកសង្គ្រាមបានលើកឡើងថា រុស្ស៊ីប្រើពេលប្រហែលមិនដល់ ៣ថ្ងៃផងដើម្បីកាន់កាប់រដ្ឋធានីរបស់ប្រទេសអេស្ដូនី និងឡាតវីដោយសារតែណាតូពុំមានកម្លាំងគ្រប់គ្រាន់ដើម្បីការងារតំបន់អឺរ៉ុបផ្នែកខាងកើត។
ការវិភាគធ្វើឡើងបន្ទាប់ពីប្រទេសស៊ុយអ៊ែតបានបំពាក់អាវុធឡើងវិញដល់មូលដ្ឋាននៃសមរភូមិសង្គ្រាមត្រជាក់ចាស់លើដែនកោះ Gotland ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងរបស់ប្រទេសរុស្ស៊ី។
ការវិភាគពីកម្លាំងរបស់កងទ័ពរុស្ស៊ី និងចំណុចខ្សោយរបស់កងទ័ពណាតូដែលមាន ១៦ទំព័រនោះបានឱ្យដឹងថា មិនមែនជារឿងលំបាកទេសម្រាប់រុស្ស៊ីក្នុងការវាយដណ្ដើមកាន់កាប់តំបន់អឺរ៉ុបចុងខាងកើតនោះ៕