Fernando Torres៖«ការឈ្នះពាន Champions League នៅ Atletico Madrid លើសពីអ្វីដែលធ្លាប់ឈ្នះនៅ Chelsea ទៅទៀត»
ខ្សែប្រយុទ្ធ Fernando Torres បាននិយាយថា ការឈ្នះពាន Champions League នៅ Atletico Madrid នឹងលើសពីអ្វីដែលធ្លាប់ឈ្នះនៅ Chelsea កាលឆ្នាំ ២០១២។
TORRES បានបន្តទៀតថា ការលើកពាន Champions League ពេលប៉ះ Real Madrid យប់ថ្ងៃសៅរ៍នេះ (ប្រកួតម៉ោង ១:៤៥ រំលងអាធ្រាត្រ) នៅទឹកដី San Siro របស់ AC Milan នឹងមានអារម្មណ៍ល្អជាងកាលធ្លាប់ធ្វើបាននៅតោខៀវ Chelsea ទៅទៀត។ ការថ្លែងបែបនេះព្រោះថា ខ្សែប្រយុទ្ធ វ័យ ៣២ ឆ្នាំរូបនេះមានបញ្ហាខ្លះៗ នៅ Stamford Bridge ដោយស៊ុតបានត្រឹម ៤៦ គ្រាប់ប៉ុណ្ណោះ។ TORRES ចូលលេងត្រឹមរយៈសល់ ៦នាទីចុងក្រោយប៉ុណ្ណោះ ហើយ មុន Didier Drogba រកគ្រាប់តាមស្មើ Bayern Munich ១-១ និង ឈ្នះពានខាងលើឆ្នាំ ២០១២ ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី។
តែពេលនេះ Torres ត្រូវលេងទល់នឹងគូបដិបក្ខចាស់ Real Madrid ដែលធ្លាប់ឈ្នះ AT ៤-១ នាវគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ ២០១៤។ អតីតខ្សែប្រយុទ្ធ Liverpool រូបនេះបញ្ជាក់ថា «គ្មានការសង្ស័យនោះឡើយ ហើយ នេះជាជំនួបដ៏សំខាន់ដែលខ្ញុំលេងក្នុងអាជីពរបស់ខ្ញុំ គឺពាននេះហើយ។ ខ្ញុំកើតមកជា អ្នកគាំទ្រ Atletico Madrid និងចាប់ផ្ដើមលេងនៅទីនេះអាយុ ៥ ឆ្នាំ។»
«ការពិតបានឈ្នះWorld Cup និង ឈ្នះពាន EURO ពីរដងជាមួយ អេស្ប៉ាញ និងសំណាង ឈ្នះ Champions League នៅ Chelsea តែ ឈ្នះ Real Madrid យប់នេះនឹងមានអារម្មណ៍ផ្សេងគ្នា»។