របួស​ទាំង​៤​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​ពេល​ហាត់​​ប្រាណ​



តាមពិតទៅ នៅពេលដែលអ្នកហាត់ប្រាណដើម្បីបានសាច់ដុំ មានបញ្ហាជាច្រើនដែលអាចកើតឡើងដែលអ្នកមិនដឹង។ ផ្នែកជាច្រើននៃខ្លួនប្រាណរបស់យើង ងាយស្រួលនឹងរងរបួសណាស់។ ដូច្នេះហើយ ប្រសិនជាអ្នកមិនមានចំណេះដឹង ពីរបៀបនៃការហាត់ប្រាណនោះទេ អ្នកងាយនឹងមានរបួសណាស់។ ១) ឈឺត្រង់កន្លែងក៖ វាមានរបួសផ្សេងទៀតដែលអាក្រក់ជាងឈឺក។ បើអ្នកឈឺក អ្នកមានការពិបាកក្នុងការដើរ និងសម្លឹងជាច្រើនថ្ងៃ។ អ្នកមានបញ្ហានេះក៏ព្រោះតែឥរិយាបថមិនត្រឹមត្រូវ។ បញ្ហានេះងាយស្រួលនឹងដោះស្រាយទេ។ អ្នកត្រូវមានឥរិយាបថត្រឹមត្រូវ។ ស្អំទឹកករ បន្ទះកំដៅ និង ការម៉ាស្សា ក៏ជាមធ្យោបាយព្យាបាលដែរ។ ២) ហើមកជើង៖ អ្នកណាក៏ធ្លាប់ហើម កជើងដែរ។ ពេលខ្លះ អ្នកគ្រាន់តែធ្លាក់ក្នុងរណ្ដៅ ឬ ធ្លាក់ពីជណ្ដើរ តែវាក៏កើតឡើង។ ហើយជើងនឹងហើយដែលជាកន្លែងដែលងាយស្រួលត្រូវរបួសជាងគេពេលធ្វើលំហាត់ប្រាណ ឬ លេងកីឡា។ សម្រាប់លំហាត់មួយចំនួន អ្នកត្រូេវពាក់អ្វីដែលអាចការពារជើងរបស់អ្នក។ ៣) ឈឺខ្នង៖ ឈឹខ្នងកើតឡើងទៅកាន់មនុស្សដែលមានវ័យចាស់ជាច្រើន។ តែតាមពិតទៅ វាកើតឡើងទៅកាន់មនុស្សគ្រប់វ័យ។ ការរត់ និងឥរិយាបថមិនត្រឹមត្រូវ នឹងស្បែកជើងអន់ អាច នាំឱ្យមានការឈឺខ្នង។ ការមានឥរិយាបថត្រឹមត្រូវ នឹងឧបករណ៍ត្រឹមត្រូវ គឺជាវិធីដ៏ល្អបំផុតដើម្បី ជៀសវាងបញ្ហានេះ។ ៤) ឈឺជើង៖ ការឈឹជើងគឺជាលទ្ធផលនៃភាពតានតឹង និងផលប៉ះពាល់លើជង្គង់ និងសរសៃជើងរបស់អ្នក។ វាអាចកើតឡើងមកពីឥរិយាបថមិនសមរម្យ ឬរត់មិនត្រូវបច្ចេកទេស។ ដើម្បីជៀសវាង អ្នកអាចសាកស្បែកជើងច្រើនម៉ូដ ឬឈប់រាល់ ៣០នាទីម្តង៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com  
X
5s