ទម្លាប់​អាក្រក់​បី​យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឥឡូវ​នេះ​



តើអ្នកធ្វើការនៅក្រុមហ៊ុនមួយ យូរហើយមែនទេ? រឿងនេះមានចំណុចល្អ និងចំណុចអាក្រក់។ ចំណុចល្អនោះគឺអ្នកមានការងារមួយដែលហ្នឹងន។ ចំណុចអាក្រក់នោះគឺ អ្នកមិនសូវមានពេលសម្រាក។ ក៏ប៉ុន្តែ ពេលអ្នកមានការងារមួយដែលអ្នកគិតថាស្រួល អ្នកអាចចាប់ផ្ដើមមានទម្លាប់អាក្រក់។ ខាងក្រោយនេះជាទម្លាប់ដែលអ្នកត្រូវតែបញ្ឈប់ឥឡូវនេះ។ ១) យឹត៖ អ្នកប្រហែលជាមិនមែនជាមនុស្សដែលងើបពីព្រលឹមនោះទេ។ ក៏ប៉ុន្តែ អ្នកត្រូវតែរៀនងើបឲលឿនប្រសិនជាអ្នកនៅចង់បានការងារមួយនេះ។ ប្រសិនជាអ្នកយល់ព្រមនូវម៉ោងណាមួយហើយ ហើយអ្នកមកយឺតរហូត នោះបង្ហាញថាអ្នកជាមនុស្សដែលគ្មានវិន័យ។ ២) ការស្លៀកពាក់មិនសមរម្យ៖ នេះមិនមែនជាលេសឡើយដែលអ្នកមិនយកចិត្តទុកដាក់ក្នុងការស្លៀកពាក់នៅកន្លែងការងារ។របៀបនៃការស្លៀកពាក់របស់អ្នកបង្ហាញពី ការគោរពរបស់អ្នកចំពោះមិត្តរួមការងារ និងបង្ហាញថា អ្នកយកចិត្តទុកដាក់នឹងការងាររបស់អ្នក។ ម៉្យាវិញទៀត នៅពេលអ្នកចូលធ្វើការ អ្នកបានចុះកិច្ចសន្យាមួយ នេះមានន័យថា មេរបស់អ្នកអាចបញ្ឈប់អ្នកប្រសិនជាគាត់មិនពេញចិត្ត។ អ្នកប្រហែលជាគិតថាវាមិនសមហេតុផល តែវាអាចទៅរួច។ ៣)មិនយល់ព្រមធ្វើការក្នុងក្រុម៖ ទោះបីជាអ្នកមិនចូលចិត្តនរណាម្នាក់ តែវាមិនសារៈសំខាន់ណាស់បើអ្នកអាចរៀនពីរបៀបធ្វើការក្នុងក្រុម។ ការមិនទទួលខុសត្រូវ និងរវល់គឺជាវិធីមួយដែលអ្នកកំពុងបំផ្លាញការងាររបស់អ្នក។ អ្នកមិនចាំបាច់ចូលចិត្តនរណាម្នាក់ដើម្បីធ្វើការជាក្រុមនោះទេ។ ដូច្នេះហើយ អ្នកគួរតែផ្លាស់ប្តូរខ្លួនអ្នក៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖  www.cheatsheet.com
X
5s