​រឿង​៤​យ៉ាង ដែល​អ្នក​​មិន​គួរ​ព្យាយាម​បញ្ឈប់​ក្មេង​មិន​ឲ្យ​ធ្វើវា​​​



ក្មេងមួយណាក៏ដោយ គឺសុទ្ធតែមានការងឿងឆ្ងល់ចំពោះរឿងអ្វីកើតឡើងលើខ្លួនគេ ឬក្នុងពិភពលោកនេះ។ រឿងអី្វក៏គួរឱ្យចាប់អារម្មណ៍ដែរសម្រាប់ក្មេងៗ។  ខាងក្រោមនេះនឹងបង្ហាញចំណុចដែលអ្នកមិនអាចគ្រប់គ្រងលើក្មេងបាន។ ១) យំ ៖ អ្វីដែលអ្នកនឹងធ្វើមុនគេពេលឃើញក្មេងយំគឺអ្នកប្រហែលរត់ទៅក្មេងនោះហើយសួរថា មានអ្វីកើតឡើង។ វាមិនខុសអីទេក្នុងការបង្ហាញក្តីបារម្ភចំពោះក្មេងនោះ តែអ្នកមិនត្រូវហាមមិនឲ្យក្មេងឈប់យំភ្លាមៗនោះឡើយ ព្រោះមិនមែនពួកគេយំដោយគ្មានមូលហេតុនោះឡើយ ហើយក៏មិនមែនជារឿងងាយនោះដែរ ក្នុងការបញ្ឈប់ការយំភ្លាមៗនោះ។ ដូច្នេះ អ្នកគួរតែទុកពេលគ្រប់គ្រាន់ ដើម្បីឲ្យក្មេងៗទាំងនោះអាចឈប់យំតាមសម្រួល ជាជាងសម្លុតឲ្យឈប់យំ។ ២) សើច ៖ តើអ្នកណាអាចបញ្ឈប់ក្មេងមិនឲ្យសើចបានឬ? ជាការពិត ការសើចពេលខ្លះគឺមើលទៅមិនសមរម្យឡើយ ប៉ុន្តែអ្នកក៏មិនគួរទៅបង្អាក់ ឬ បញ្ឈប់ពួកគេនោះដែរ ប្រសិនបើវាមិនប៉ះពាល់អ្វីនោះ។ ៣) មានការលេងសើចខ្លះ៖ តើអ្នកនៅចាំបានទេកាលអ្នកនៅក្មេង អ្នកមិនបារម្ភពីអ្វីទាំងអស់ហើយរស់នៅយ៉ាងសប្បាយចិត្តនោះ? ដូច្នេះហើយ អ្នកគួរតែផ្តល់ពេលខ្លះដល់កូនរបស់អ្នក ហើយកុំតឹងរឹងចំពោះពួកគេជ្រុលពេក។ ៤) រញ៉េរញ៉ៃ៖ មិនថាក្មេងៗទាំងនោះធ្វើវាដោយបំណងឬក៏អត់ទេ ក្មេងគឺអ៊ីចឹងហើយ។  កុំបំបាក់ទឹកចិត្តក្មេង ព្រោះនេះជាពេលដែលពួកវារៀននិងស្វែងយល់ដោយខ្លួនវា។ ប្រែសម្រួលដោយ៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s