រឿង​តូច​ៗ​ទាំង​៦​យ៉ាង ដែល​ធ្វើ​ឲ្យ​​មនុស្ស​ទូទៅ​​ចាប់​អារម្មណ៍​លើ​អ្នក​​ដោយ​មិន​ដឹង​ខ្លួន​



កំហុសដ៏ធំមួយសម្រាប់មនុស្សទូទៅដែលព្យាយាមធ្វើឲ្យអ្នកដទៃសប្បាយចិត្តគឺពួកគេគិតថាមនុស្សផ្ដោតសំខាន់ទៅលើរឿងធំតែប៉ុណ្ណោះទេ។ តែតាមការពិតទៅ រឿងតូចៗក៏មិនសំខាន់ណាស់ដែរ។  ចូរមើលចំណុចខាងក្រោមដែលអ្នកអាចធ្វើឲ្យមនុស្សជុំវិញខ្លួនកោតសរសើរឬចាប់អារម្មណ៍ពីអ្នក៖ ១)សំលៀកបំពាក់៖ រូបរាងខាងក្រៅរបស់អ្នកគឺជាអ្វីដែលមនុស្សឃើញមុនគេ។ ពួកគេមើលស្បែកជើង សក់ អាវជាដើម។ ពួកគេបានធ្វើការគិតពីអ្នករួចជាស្រេចមុនពេលដែលអ្នកអាចនិយាយ។ ដូច្នេះហើយប្រសិនជាអ្នកចង់ឲ្យគេចាប់អារម្មណ៍លើអ្នក អ្នកត្រូវស្លៀកពាក់ឲ្យបានសមរម្យ។ ២) ទៀងម៉ោងជានិច្ច៖ ប្រសិនជាយឺតក្នុងការធ្វើមួយ អ្នកបានផ្តល់ឪកាសឲ្យអ្នកដទៃគិតអ្នកក្នុងផ្លូវអាក្រក់រួចទៅហើយ។ ប្រសិនជាអ្នកបាននិយាយឬសន្យាថានឹងដល់ទីនោះនៅម៉ោងណាមួយនោះ អ្នកត្រូវតែធ្វើវាអោយបាន។ កុំធ្វើឲ្យគេចាំអ្នកអោយសោះ។ ៣) កុំក្បត់ពាក្យសន្យា៖ មានមនុស្សជាច្រើនចូលចិត្តសន្យារឿងដែលពួកគេដឹងថាពួកគេមិនអាចធ្វើបាន។ ពួកគេសន្យាពីរឿងអ្វីមួយដោយសារតែពួកគេចង់អោយមនុស្សខាងទៀតមានអារម្មណ៍ល្អ។ តែ អ្វីជាបញ្ហានោះគឺពេលមិនធ្វើតាមកិច្ចសន្យា។ ៤) គោរពអ្នកដទៃ ៖ អ្នកត្រូវគោរពអ្នកដទៃ នេះរួមបញ្ចូលទាំងអ្នកមានអាយុធំជាងអ្នក មិត្តរួមការងារ សមាជិកគ្រួសារ។ល។ ពេលខ្លះវាអាចមានការពិបាកពេលមនុស្សជុំវិញមានគំនិតខុសពីអ្នក។ តែអ្នកនៅតែគួរគោរពអ្នកដទៃមិនថាក្នុងកាលៈទេសៈណាឡើង។ ៥) រួមចំណែកធ្វើអ្វីមួយ៖  អ្នកគួរទៅធ្វើឬគាំទ្ររឿងដែលអ្នកពេញចិត្ត។ បើអ្នកគាំទ្រមេដឹកនាំរបស់អ្នក អ្នកចូលរួមការប្រជុំជាដើម។ អ្នកគួររួមចំណែកលើរឿងដែលអ្នកពេញចិត្ត។ ៦) អ្នកត្រូវនិយាយពាក្យ"អរគុណ"ឲ្យបានច្រើន៖ ពាក្យទាំងនេះគឺសុទ្ធតែជាពាក្យសាមញ្ញ ក៏ប៉ុន្តែ ពាក្យទាំងនេះសំខាន់ណាស់។ ដូច្នេះហើយ អ្នកត្រូវបង្ហាញសេចក្ដីដឹងគុណទៅកាន់មនុស្សដែលបានជួយអ្នក។ ប្រែសម្រួលដោយ៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s