ចង់ក្លាយជាអ្នកកីឡាស្គីទឹកកកទេ? មានផ្ដល់អាហារូបករណ៏ ១០០កន្លែងដល់កីឡាករថ្នាល
សហព័ន្ធកីឡាស្គីទឹកកកម្ពុជាបានប្រកាសផ្តល់អាហារូបរណ៍ចំនួន១០០កន្លែងដល់កីឡាករ កីឡាការិនីថ្នាលដែលមានបំណងហ្វឹកហាត់ នៅលើទីលានស្គីទឹកកកដោយមិនចាំបាច់បង់ប្រាក់ឡើយ ដើម្បីតម្រង់ទិសឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ សហព័ន្ធកីឡាមួយនេះកំពុងពង្រីសមត្ថភាពក្នុងគោលបំណងចង់ឲ្យក្រសួងអប់រំ យុវជននិងកីឡាជួយជ្រោមជ្រែងក្នុងការរៀបចំការប្រកួតផ្សេងៗ ដូចសហព័ន្ធកីឡាជាតិដទៃ។
កញ្ញ ឡុង សុធាវី អគ្គលេខាធិការសហព័ន្ធកីឡាស្គីទឹកកកកម្ពុជា បានឲ្យដឹងថា ការផ្តល់អាហារូបករណ៍ដល់កីឡាករកីឡាការិនីថ្នាលហ្វឹកហាត់ដោយមិនចាំបាច់បង់ប្រាក់នេះ ពីព្រោះសហព័ន្ធចង់ពង្រីកសមាជិកក្លិបឲ្យបានច្រើន ពិពេសសហព័ន្ធចង់បណ្តុះបណ្តាលកីឡាការកីឡាការិនីតូចៗដែលស្រឡាញ់និងចូលចិត្តហាត់កីឡាស្គីទឹកកក ឲ្យក្លាយទៅជាធនធានមនុស្សមានសមត្ថភាពខ្ពស់ ដើម្បីត្រៀមដណ្តើមយកមេដាយនៅស៊ីហ្គេម ២០២៣ ។ ជាមួយនឹងទិសដៅអភិវឌ្ឍន៍កីឡាស្គីទឹកកកឆ្ពោះទៅ ការប្រកួតស៊ីហ្គេមឆ្នាំ៣២ សហព័ន្ធ ស្មើសុំទៅកាន់ក្រសួងអប់រំ យុវជននិងកីឡា ដើម្បីសុំសិទ្ធិបញ្ជូនអត្តពលិកទៅចូលរួមប្រកួតស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីឆ្នាំ២០១៧ខាងមុខ។ ព័ត៌មានលម្អិត សូមអាន Sportrefresh៕
ផ្ដល់សិទ្ធិ៖ Sportrefresh