Update: កំពូលទូរស័ព្ទ iPhone 7 Plus នឹងមានកាមេរ៉ាក្រោយ២គ្រាប់ អមដោយ RAM 3GB សមត្ថភាពរឹតតែខ្លាំង
កន្លងទៅអ្នកវិភាគជំនាញ Ming-Chi Kuo បានអះអាងថា iPhone 7 Plus នឹងមានកាមេរ៉ាក្រោយចំនួន២ គ្រាប់ ចំណែករបាយការណ៍ចុងក្រោយថា ក៏បានលើកឡើងដែរថា ក្នុងចំណោម iPhone ទាំងពីរម៉ូដែលនៃ iPhone 7 និង iPhone 7 Plus នឹងមានមួយម៉ូដែល បំពាក់ dual-camera lens នោះគឺ iPhone អេក្រង់ ៥,៥អ៊ីញ ចំណែក iPhone 7 អេក្រង់ ៤,៧អ៊ីញនឹងមានកាមេរ៉ាមួយដដែល។ លើសពីនេះ iPhone 7 Plus នឹងភ្ជាប់មកជាមួយ RAM 3GB ដើម្បីជួយបង្កើនសមត្ថភាពដំណើរការរូបបានល្អប្រសើរជាងមុន។