តួលេខលក់ PC របស់Apple Lenovo HP Dell និង Samsung សុទ្ធតែដាំក្បាលចុះខ្លាំង នៅរយៈពេល ៥ឆ្នាំចុងក្រោយ
ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគទីផ្សារ IDC និង Gartner បង្ហាញថា ការលក់កុំព្យូទ័រគឺមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលនេះជាដំណឹងយ៉ាងអាក្រក់សម្រាប់ក្រុមហ៊ុនផលិតកុំព្យូទ័រលើលោក។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ក៏បានឱ្យដឹងកាលពីម្សិលមិញដែរថា តួលេខចែកចាយលក់កុំព្យូទ័រ គឺឈានមកដល់កម្រិតយ៉ាងទាបបំផុតមួយមិនធ្លាប់ ចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០១១ កន្លងមក។