មិនថាតែទីផ្សារពិភពលោកទេ សូម្បីតែអាមេរិកជាទឹកដីកំណើត Apple ក៏ Samsung ដណ្ដើមបានដែរ!
ផ្អែកតាមក្រុមហ៊ុនវិភាគទីផ្សារ Counterpoint Research ឱ្យដឹងថា Samsung ពេលនេះ គឺជាក្រុមហ៊ុនកំពូលដែលក្ដាប់បានចំណែកទីផ្សារធំជាងគេនៅសហរដ្ឋអាមេរិក។ ពីពេលមុន ក្រុមហ៊ុន Samsung បានបោះជំហាន ឈានមុខក្រុមហ៊ុន Apple រយៈពេល ១១ខែមកហើយ ប៉ុន្តែពេលនេះ គួរតែអរគុណដល់ស្មាតហ្វូន Galaxy S7 ដែលបានលើករាសី Samsung ខ្ពស់ឡើងមួយកម្រិតទៀត បន្តដឹកមុខគេនៅទីផ្សារអាមេរិក។