៧ចំណុច​ដែល iPhone 6S មិន​ទាន់​អាច​ប្រៀប​បាន​ជាមួយ Galaxy S6 របស់ Samsung​



​ទូរស័ព្ទទំនើប iPhone 6S ដែល​សាធារណជន​​កំពុង​មាន​​ចាប់អារម្មណ៍​យ៉ាង​​ខ្លាំង​នោះ ត្រូវ​បាន​ក្រុមហ៊ុន Apple បន្ថែម​សមត្ថភាព​ខ្ពស់​ជាង​ជំនាន់​មុនៗ ល្បឿន​ដំណើរការ​ក៏​លឿន​ជាង​មុន។ យ៉ាងណា Galaxy S6 របស់ Samsung ក៏​មិន​ធម្មតា សមត្ថភាព​ខ្លាំងក្លា​ល្មម​តតាំង​គ្នា​ជាមួយ iPhone 6S បាន។ ចង់​ដឹង​ថា ៧ចំណុច​ដែល iPhone 6S ទៅ​មិន​ដល់ Galaxy S6 នោះ​មាន​អ្វី​ខ្លះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ ១. គុណភាព​អេក្រង់៖ Galaxy S6 ត្រូវ​បាន​បំពាក់​អេក្រង់​ប្រភេទ Quad HD Definition ជាមួយ​កម្រិត​ភិចហ្សែល 2560x1440px ខ្ពស់​ជាង iPhone 6S មាន​តែ 1334x750px ប្រភេទ​អេក្រង់​ត្រឹមតេ HD។ ២. ទំហំ RAM៖ Galaxy ជំនាន់​ទី៦ របស់ Samsung មាន RAM ធំ​ជាង iPhone 6S ពោល​គឺ 3GB ទល់​នឹង 2GB។ ៣. ទំហំ​កាមេរ៉ា៖ GS6 មាន​កាមេរ៉ា​ទំហំ 16MP ធំ​ជាង iPhone 6S ដែល​មាន​ត្រឹម 12MP។ លើស​ពី​នេះ GS6 មាន​មុខងារ Pro Camera ដែល​ទូរស័ព្ទ iPhone ពុំ​មាន។ ៤. ការ​ប្រើ widgets៖ មិន​ដូច​ផលិតផល Apple ទេ អ្នក​អាច​រៀបចំ (customize) លើ homescreen របស់​អ្នក​បាន​ជាមួយ widgets នៅ​លើ Galaxy S6។ ៥. មុខងារ​ត្រួតពិនិត្យ​ចង្វាក់​បេះដូង GS6 ភ្ជាប់​នូវ​មុខងារ​ត្រួតពិនិត្យ​សុខភាព​មក​នៅ​លើ hardware ស្រាប់ ខណៈ​ដែល​ទូរស័ព្ទ iPhone គ្មាន។ ៦. មុខងារ​ក្រើនរំលឹក (notification)៖ ផ្ទាំង​ក្រើនរំលឹក (notification) របស់​ទូរស័ព្ទ Samsung គឺ​មាន​ភាព​ងាយស្រួល​ប្រើ និង​ចូល​មើល​ជាង​នៅ​លើ​ទូរស័ព្ទ iPhone។ ចំណែក​នៅ​លើ iPhone គឺ​ពុំ​មាន​ការ​រៀបចំ​ស្រួល​មើល​ដូច​នៅ​លើ Galaxy នោះ​ទេ។ ៧. ទំហំ​អេក្រង់៖ Galaxy S6 មាន​អេក្រង់​ធំ​ជាង iPhone 6S គឺ ៥,១អ៊ីញ ទល់​នឹង ៤,៧អ៊ីញ ក្នុង​នោះ​បណ្ដោយ​អេក្រង់​របស់ GS6 ប្រវែង ៥,៦៥អ៊ីញ និង​ទទឹង​ប្រវែង ២,៧៨អ៊ីញ ខណៈ iPhone 6S មាន​បណ្ដោយ​អេក្រង់ ៥,៤៤អ៊ីញ និង​ទទឹង ២,៦៥អ៊ីញ។ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techinsider
X
5s