WhatsApp ត្រូវ​​ប្រទេស​ប្រេស៊ីល​​បិទ (Block) ៧២ម៉ោង​ និង​ត្រូវ​​បង្គាប់​ឱ្យ​បង្ហាញ​ព័ត៌មាន​​សន្ទនា​របស់​អ្នក​ប្រើ ដើម្បី​ស៊ើប​ករណី​គ្រឿង​ញៀន​



កម្មវិធីផ្ញើសារអេឡិចត្រូនិកដែលពេញនិយម WhatsApp ថ្មីៗនេះ ត្រូវបានប្រទេសប្រេស៊ីលបិទ (block) រយៈពេល ៧២ម៉ោង។ ការបិទនេះ គឺធ្វើឡើងបន្ទាប់ពីចៅក្រមប្រេស៊ីល បានបញ្ជាឱ្យបណ្ដាក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ក្នុងប្រទេសធ្វើការ block កម្មវិធី។ ចៅក្រម Mercel Motalvao បានបង្គាប់ឱ្យក្រុមហ៊ុនប្រគល់សារដែលមានទាក់ទងនឹងការស៊ើបអង្កេតករណីគ្រឿងញៀន បើទោះបីក្រុមហ៊ុន WhatsApp បានលើកឡើងថា ខ្លួនមិនអាចបើកចូលសារទាំងនេះ ដែលត្រូវបានគេធ្វើការអ៊ិនគ្រីប (encrypt) ហើយនោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុន WhatsApp លោក Jan Koum បានមានប្រសាសន៍ ក្រុមការងារខ្លួនមិនបានធ្វើការភ្ជាប់ចូលមើលព័ត៌មានដែលជាការស្នើរបស់ចៅក្រមនោះឡើយ ដោយសារការសន្ទនាទាំងអស់ត្រូវបានអ៊ិនគ្រីបប្ដូរទម្រង់ពិបាកយល់បាន។ នេះជាករណីមានជាប់ទាក់ទងនឹងវិធីសាស្ត្រអ៊ិនគ្រីប (encryption) ដែលអាជ្ញាធរកំពុងព្យាយាមដើម្បីទទួលបានព័ត៌មានពីក្រុមហ៊ុនបច្ចេកវិទ្យា ដែលគេរដ្ឋមិនទាន់មានលទ្ធផលបកប្រែឱ្យយល់អត្ថន័យនៅឡើយនោះ៕
X
5s