ក្មេងប្រុសហ្វាំងឡង់ ១០ឆ្នាំម្នាក់បានប្រាក់រង្វាន់ពី Facebook ១ម៉ឺនដុល្លារដោយសារអាច Hack បណ្ដាញសង្គម Instagram បាន!
ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ថ្មីៗនេះបានបង្កើតភាពភ្ញាក់ផ្អើលដោយប្រើប្រាស់សមត្ថភាពរបស់ខ្លួន ធ្វើការបំបែកប្រព័ន្ធសុវត្ថិភាពរបស់បណ្ដាញសង្គម Instagram របស់ក្រុមហ៊ុន Facebook។ ឆ្លើយតបនឹងសមត្ថភាពអាច hack រកចន្លោះប្រហោង (bug) នេះ ក្រុមហ៊ុនបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្មេងតូចនេះចំនួន ១០០០០ ដុល្លារសហរដ្ឋអាមេរិក។