តើធ្វើយ៉ាងណាដើម្បីធ្វើឲ្យផលិតផលថ្មីរបស់អ្នកទទួលបានការចាប់អារម្មណ៍ច្រើន ពីអតិថិជន?
សហគ្រិនច្រើនរូបណាស់ដែលហាក់បីដូចជាមានភាពឈឺក្បាលច្រើនមុននឹងពួកគេចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ដោយហេតុថាមិនដឹងធ្វើយ៉ាងណាទើបផលិតផលរបស់ខ្លួនអាចទទួលបានភាពគាំទ្រពីសំណាក់អតិថិជន។
ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗដែលសហគ្រិនទាំងអស់អាចយកទៅពិចារណាបាន៖
១) ដឹងពីតម្រូវការរបស់អតិថិជន៖ សំនួរនេះត្រូវបានសួរតាំងពីពេលដែលអ្នកមានគំនិតចង់បង្កើតផលិតផលនេះចេញមកម្ល៉េះ តែអ្នកក៏គួរតែរំលឹកសំនួរនេះជារឿយៗ ព្រោះថាកាលណាផលិតផលអ្នកជាតម្រូវការដ៏ចាំបាច់របស់អតិថិជនរបស់អ្នក ពួកគេច្បាស់ជាជាវទំនិញរបស់អ្នកមិនខាន។
២) បង្កើតទំនាក់ទំនង៖ អ្នកអាចផ្សព្វផ្សាយទៅតាមអតិថិជនរបស់អ្នក ព្រោះវាអាចជាវិធីមួយដ៏មានប្រសិទ្ធភាពបំផុតប្រសិនបើអ្នកប្រើប្រាស់វាបានល្អ ដោយធ្វើឲ្យពួកគេពេញចិត្តជាមួយសេវាកម្មរបស់អ្នកជាដើម។
៣) សួរពីចំណុចខ្វះខាត៖ ពេលខ្លះអតិថិជនមិនហ៊ាននិយាយពីចំណុចខ្វះខាតនៃទំនិញរបស់អ្នកនៅពីមុខអ្នកតែម្ដងនោះទេ ដូចនេះអ្នកគួរតែព្យាយាមសួរពួកគេយ៉ាងរួសរាយដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ងាយស្រួលក្នុងការនិយាយត្រង់ៗជាមួយអ្នក។
៤) ផ្សព្វផ្សាយជាមួយមនុស្សល្បីឈ្មោះ៖ វិធីនេះមានប្រសិទ្ធភាពក្នុងការធ្វើឲ្យអតិថិជនរបស់អ្នកទទួលបានព័ត៌មានដែលទាក់ទងនឹងហាងឬទំនិញរបស់អ្នក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.entrepreneur.com