ស្មាតហ្វូន​ទំនើប​ចេញ​ថ្មី Huawei Mate 9 នឹង​មាន​កាមេរ៉ា​ភ្លោះ​ទំហំ 20MP ​បំពាក់​ដោយ​ឈីប​សមត្ថភាព​ខ្ពស់​ Kirin 960 SoC​



តាមសេចក្ដីរាយការណ៍ពីគេហទំព័រចិន gizmochina ថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទ Huaweiនឹងផលិតចេញស្មាតហ្វូនទំនើបមានឈ្មោះ Mate 9 បន្ទាប់ពីបានប្រកាស Mate 8 ប៉ុន្មានខែមុន។ តាមចចាមអារ៉ាមថា Huawei Mate 9 នឹងទំនើបប្លែកខុសពីស្មាតហ្វូនជំនាន់មុនៗ ដោយត្រូវក្រុមហ៊ុនសម្រិតសម្រាំងលក្ខណៈសម្បត្តិកាន់តែល្អជាងមុន ក្នុងនោះអាចនឹងមានកាមេរ៉ាក្រោយចំនួនពីរ ដែលមានទំហំ 20MP។

huawei-mate-8-specs-leaked-02

ស្មាតហ្វូន Huawei Mate 9 នឹងបំពាក់ដោយឈីបជំនាន់ថ្មី Kirin 960 ជាមួយ octa-core CPU។ លើសពីនេះ វានឹងបង្ហាញខ្លួនជាមួយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ទំហំ 20MP ធំជាងកាមេរ៉ាភ្លោះដែលបានបំពាក់នៅលើស្មាតហ្វូន P9 និង P9 Plus ជាមួយទំហំត្រឹម 12MP។ វីដេអូបង្ហាញពីរចនាបថស្មាតហ្វូន Huawei P9 (កាមេរ៉ាភ្លោះ)៖ https://youtu.be/9BvX_GA3D6U ទោះជាយ៉ាងណា ពេលនេះមិនទាន់មានព័ត៌មានអះអាងថា តើ Mate 9 នឹងប្រើបច្ចេកវិទ្យាកាមេរ៉ាភ្លោះអ្វី ឬប្រើបច្ចេកវិទ្យាកាមេរ៉ា Leica ដូចនៅលើស្មាតហ្វូន P9 duo ដែលក្រុមហ៊ើុន Huawei ទើបបានប្រកាសកាលពីខែមេសាកន្លងទៅឬយ៉ាងណាឡើយ។ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 9 នឹងត្រូវវែកមុខចេញចុងឆ្នាំ២០១៦ នេះ៕
X
5s