កម្មវិធី (Apps) ទាំង៤ប្រភេទមានប្រយោជន៍ខ្លាំងសម្រាប់អាជីវកម្មដែលអ្នកមិនធ្លាប់ឮ ពីមុនមក
បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាថ្មីៗជាច្រើនត្រូវបានគេរកឃើញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់មនុស្ស។ ក្នុងនោះដែរ ក៏មានកម្មវិធី(Apps) ជាច្រើនក៏ត្រូវបានបង្កើតឡើង សម្រាប់ជួយទៅដល់ការដំណើរការអាជីវកម្មផ្សេងៗ រួមមាន៖
១) Bitrix24 (www.bitrix24.com)៖ វាគឺជាកម្មវិធីអាជីវកម្មដោយឥតគិតថ្លៃមួយដ៏ល្អបំផុតដែលអ្នកប្រហែលជាមិនបានស្គាល់ពីមុនមក។ កម្មវិធីនេះអាចប្រើប្រាស់បានដូចជា ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងបុគ្គលិក ការហៅទូរស័ព្ទការិយាល័យនានា ការគ្រប់គ្រងឯកសារទូទាត់និងមុខងារច្រើនទៀត។
២) Qwirl (qwirl.com)៖ កម្មវិធីមានការលំបាកបន្តិចដើម្បីពន្យល់ប្រសិនបើអ្នកមិនសាកល្បងប្រើវា។ វាអាចប្រែឯកសារអាជីវកម្មណាមួយចូលទៅក្នុងទំព័របណ្ដាញវែបសាយផ្សេងៗ ឬរបាយការណ៍សម្រាប់វិនិយោគិនជាដើម។
៣) Bizagi (www.waveapps.com) ៖ កម្មវិធីនេះ គឺជាដំណោះស្រាយម៉ូដែលដំណើរការអាជីវកម្មដោយឥតគិតថ្លៃហើយវាត្រូវបានប្រើប្រាស់ដោយច្រើនជាង៥០០,០០០នាក់នៅទូទាំងពិភពលោក។
៤) Schedulehead (www.bizagi.com) ៖ កម្មវិធីនេះគឺជាកម្មវិធីសម្រាប់គ្រប់គ្រងកាលវិភាគបុគ្គលិកហើយនេះជាសេវាឥតគិតថ្លៃរួមមានទាំងចំណេះដឹងមូលដ្ឋាននិងការផ្ញើអ៊ីមែលផងដែរ៕
ដោយ៖ តូច ម៉ាយ៉រស្មី