អនុវត្តវិធីទាំង៤ យ៉ាងនេះ ដើម្បីធ្វើឲ្យជីវិតមានលក្ខណៈសាមញ្ញដែល នរណាក៏ចូលចិត្ត
ទំនាក់ទំនងក្នុងសង្គមគឺពិតជា មានការស្មុគស្មាញខ្លាំងណាស់ ជាពិសេសនៅពេលយើងចង់មានទំនាក់ទំនងល្អជាមួយ ក្រុមគ្រួសារ មិត្តភ័ក្តិ និង អ្នកផ្សេងៗទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើយើងចេះរៀបចំខ្លួនឲ្យស្រួល ឬ ឲ្យបានល្អ នោះអ្វីៗក៏មិនស្មុគស្មាញ់ពេកដែរ។ ខាងក្រោមនេះគឺជាគំនិតល្អៗដែលអ្នកអាចធ្វើ ដើម្បីឲ្យជីវិតកាន់តែប្រសើរឡើងដូចអ្វីដែលអ្នកចង់បាន។
១) រៀននិយាយថា “ទេ” ៖ វាមិនមែនជារឿងងាយស្រួយទេក្នុងការបដិសេធរឿងអ្វីមួយនោះ ជាពិសេសជាការងារដែលលំបាក។ ប៉ុន្តែអ្នកក៏មិនអាចយល់ព្រមគ្រប់រឿងនោះដែរ ព្រោះអ្វីៗសុទ្ធតែមានកំណត់។ ដូច្នេះ អ្នកគួរតែទុកពេលទៅធ្វើរឿងដែលសំខាន់ និងមានប្រយោជន៏ដល់ជីវិតរបស់អ្នក។
២) ធ្វើការសម្រេចចិត្ត ៖ អ្នកខ្លះមានការពិបាកក្នុងការធ្វើការសំរេចចិត្តម្តងៗ។ ពួកគេច្រើនតែឆ្លើយថា «មិនដឹង»។ ពាក្យ«មិនដឹង» តែងនាំឲ្យមានការលំបាកកាន់តែខ្លាំងនៅពេលក្រោយ។ ម៉្យាវិញទៀត វាធ្វើអោយរឿងកាន់តែធំឡើងៗនិងកាន់តែពិបាកក្នុងការដោះស្រាយ។ ដូច្នេះហើយ ត្រូវតែចេះសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។
៣)សំអាតផ្ទះសម្បែង ៖ លោក Patricia Mineault បានណែនាំអោយសំអាតផ្ទះម្តងក្នុងមួយឆ្នាំ។ ដូច្នេះហើយ អ្នកអាចបោះចោលនូវវត្ថុដែលមិនសំខាន់។ វាក៏មានន័យថា អ្នកមិនចំណាយពេលជួសជុលទៅលើវត្ថុដែលមិនសំខាន់ទៀតនោះទេ ហើយអ្នកមានពេលជាច្រើនទៅធ្វើអ្វីដែលសំខាន់។
៤) ទិញអ្វីដែលពិតជាចាំបាច់ ៖ វាពិតជាមានការងាយស្រួយក្នុងការស្វែងរកអ្វីដែលយើងចង់ និងអ្វីដែលយើងពិតជាអត់វាមិនបាន។ តាមការពិតទៅ មានវត្ថុមួយចំនួនតែប៉ុណ្ណោះដែលយើងត្រូវការជាចាំបាច់ ដូចជាអាហារ និងទឹក។ មនុស្សជាច្រើនគិតជាទិញវត្ថុជាបន្តបន្ទាប់ ដោយខ្វះការយល់ដឹងថា វាចាំបាច់សម្រាប់ជីវិតឬអត់ ពោលគឺឲ្យតែមានលុយក្នុងដៃ គឺដឹងតែទិញតែម្តង៕
ប្រែសម្រួល៖ អឺុងមួយយូ
ប្រភព ៖ www.businessinsider.com