ជំនាញទាំង៥យ៉ាងដែលអ្នកត្រូវរៀនឲ្យចេះមុនអាយុ៥០ឆ្នាំ
ជំនាញនីមួយៗសុទ្ធតែមានប្រយោជន៍ ក៏ប៉ុន្តែគ្រាន់តែជំនាញខ្លះផ្តល់ផលប្រយោជន៍ច្រើនជាង។ ខាងក្រោមនេះជាជំនាញទាំង៥យ៉ាងដែលអ្នកគួរតែចេះមុនអាយុ៥០ឆ្នាំ៖
១) ការចរចារ ៖ ការចរចារគឺជាជំនាញមួយដែលអ្នកត្រូវរៀន។ ហើយវាអាចប្រើប្រាស់ស្ទើរគ្រប់កាលៈទេសៈក្នុងឆាកជីវិតរបស់អ្នក មិនថាអ្នកចង់ពង្រីកអាជីវកម្ម ឬ រកចំណូលបន្ថែម ។ ការចេះចរចារជាមួយមនុស្សដទៃពិតជាអាចជួយអ្នកបាន។
២) រៀនឧបករណ៏តន្ត្រី ៖ ការចេះលេងឧបករណ៏តន្ត្រីមិនត្រឹមតែទទួលការសរសើរពីមិត្តភ័ក្តិរបស់អ្នកនោះទេ តែវាអាចជួយដល់ផ្លូវចិត្តរបស់អ្នក។ ការចេះលេងឧបករណ៏តន្ត្រីជួយអោយមានការផ្តោកអារម្មណ៏ទៅលើអ្វីដែលអ្នកធ្វើ។
៣) ជំនាញនិយាយ ៖ ជំនាញនិយាយគឺជាជំនាញដ៏សំខាន់ដែលអ្នកត្រូវតែចេះ បើអ្នកចង់ជោគជ័យក្នុងជីវិតរបស់អ្នក។ ហើយគ្មានអ្នកណាកើតមកពូកែនិយាយនោះទេ វាជាជំនាញដែលមនុស្សរាល់គ្នាអាចរៀនបាន។
៤) ការអាន ៖ លោក Bill Gates ធ្លាប់និយាយថា បើលោកអាចមានថាមពលពិសេសមួយ លោកចង់ពង្រីងល្បឿននៃការអានរបស់គាត់។ ការតែអានលឿនអាចសន្សំពេលវេលារបស់អ្នកបានយ៉ាងច្រើន។
៥) បង្កើតបណ្តាញក្នុងសង្គម ៖ បើអ្នកចង់ជោគជ័យ អ្នកត្រូវនៅជិតមនុស្សដែលមានការជោគជ័យ ចំពោះអ្វីដែលអ្នកចង់ធ្វើ។ ពួកគេអាចក្លាយជាអ្នកណែនាំផ្លូវដ៏ល្អសម្រាប់អ្នក។
ប្រែសម្រួល៖ អុឹងមួយយូ ប្រភព ៖ www.lifehack.org