អនុវត្ត​គន្លឹះ​ទាំង​៤​នេះ ​ដើម្បី​បញ្ចៀស​​​ការ​ងងុយ​គេង​ក្នុង​ពេល​អាន​សៀវភៅ​



ភាគច្រើន​បញ្ហា​នេះ​កើតឡើង​ចំពោះ​សិស្ស​ជា​ពិសេស​គឺ​សិស្ស​ថ្នាក់​ឧត្ដមសិក្សា​ដោយ​សារ​តែ​ពួកគេ​មាន​កិច្ចការ​សាលា​ច្រើន​ត្រូវ​ធ្វើ​ដែល​តម្រូវ​ឲ្យ​ពួក​គេ​អាន។ ឬ​ក៏​អាច​កើត​មាន​ចំពោះ​អ្នក​ដែល​ចាប់ផ្ដើម​ចង់​មាន​ទម្លាប់​អាន​ជាប់​ខ្លួន​តែ​មាន​ការ​ពិបាក​ដោយសារ​អាន​មិន​បាន​យូរ។ ខាងក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន៖ ១) កុំ​អាន​សៀវភៅ​តែ​ម្យ៉ាង​៖ នៅ​ពេល​ដែល​អ្នក​អាន អ្នក​គួរ​តែ​កត់​ទុក​ចំណុច​ណា​សំខាន់ៗ ឬ​ក៏​បើក​ចម្រៀង​ស្ដាប់​តិច​ៗ តែ​កុំ​ធ្វើ​ឲ្យ​សកម្មភាព​ទាំង​អស់​នោះ​ក្លាយ​ជា​ការ​រំខាន​ខ្លាំង​ឲ្យ​សោះ។ ២) អាន​ម្ដង​បន្តិចៗ៖ អ្នក​គួរ​អាន​ម្ដង​១០ ឬ​​២០​ ទំព័រ​ ហើយ​ទៅ​សម្រាក​៥​នាទី​ដើម្បី​គិត​ពី​អ្វី​ដែល​អ្នក​ទើប​តែ​អាន​ហើយ​ ទោះ​បី​ជា​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​អាន​យឺត​ជាង​ធម្មតា​ក៏​ពិត​មែន​ តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ៣) រក្សាគំលាតរវាងភ្នែក និង សៀវភៅ៖ អ្នក​គួរ​តែ​ចែក​គំលាត​ចម្ងាយ​ពី​ភ្នែក​ទៅ​នឹង​សៀវភៅ​ឲ្យ​បាន​ល្អ ព្រោះ​បើ​អ្នក​អាន​ជិត​សៀវភៅ​ពេក​ វា​អាច​ធ្វើឲ្យ​អ្នក​ឆាប់​ទន់​ភ្នែក។ ៤) កុំ​អាន​ពេលគេង៖ រក​កន្លែង​ដែល​ស្រួល​សម្រាប់​អ្នក​ក្នុង​ការ​អង្គុយ​អាន មិន​មែន​គេង​អាន​នោះ​ទេ ដោយសារ​ថា​មិន​យូរ​មិន​ឆាប់​នោះ​ទេ អ្នក​នឹង​គេង​ជា​មិន​ខាន៕ ប្រែសម្រួល៖ តូច មាយ៉ារស្មី ប្រភព៖ www.healthcentral.com
X
5s