Wekey ក្ដារចុចស្ដើង និងស្រាលបំផុតលើលោក អាចបត់ទុកក្នុងហោប៉ៅបានយ៉ាងងាយស្រួល អាចប្រើបានជាមួយ Smartphone/Tablet
ប្រសិនអ្នកចូលចិត្តប្រើ Keyboard ពិតៗប្រភេទ physical ជាង keyboard ប្រភេទ visual keyboard ដែលបង្ហាញលើអេក្រង់ផ្ទាល់នោះ អ្នកអាចស្វែងរកជាមួយ Bluetooth keyboard នេះបាន។ ជាមួយទំហំតូច ងាយស្រួលទុកដាក់តាមហោប៉ៅ ដោយវាអាចបត់បាន។ វាត្រូវបានដាក់លក់នៅលើគេហទំព័រ Indiegogo ជាមួយការផ្សព្វផ្សាយលើកស្ទួយថា ជា Keyboard ស្ដើង និងស្រាលបំផុតលើលោក។