Apple នឹងអាចលក់ iPhone សរុបតាំងពី ២០០៧ ដល់ឆ្នាំនេះ ដាច់បាន ១ពាន់លានគ្រឿង ហើយនឹងកើនដល់ ២ពាន់លានគ្រឿងនៅ២០២០
ត្រឡប់ទៅកាន់អតីតកាលកាលពីឆ្នាំ២០០៧ ដែលលោក Steve Jobs ប្រកាសចេញ iPhone ជំនាន់ទី១ មានការប៉ាន់ស្មានថា ក្រុមហ៊ុន Apple នឹងមានមហិច្ឆតាលក់ទូរស័ព្ទ iPhone ឱ្យបាន ១ពាន់លានគ្រឿងនៅពេលអនាគត ប៉ុន្តែទើបតែឆ្នាំនេះទេ ដែលមានសញ្ញាណប្រាប់ថា Apple នឹងសម្រេចគោលដៅ។ នៅត្រឹមចុងឆ្នាំ២០១៥ កន្លងទៅ Apple បានលក់ចេញ iPhone សរុបប្រមាណ ៨៩៦លានគ្រឿង។ ក្រុមហ៊ុនទូរស័ព្ទល្បីឈ្មោះអាមេរិក នឹងបញ្ចេញរបាយការណ៍ស្ដីពីលទ្ធផលហិរញ្ញវត្ថុនៅថ្ងៃទី២៥ ខែមេសា នេះ ហើយគេរំពឹងតួលេខនឹងបន្តកើន ៥០លានគ្រឿងទៀត ដែលនាំឱ្យតួលេខកាន់តែខិតជិត ១ពាន់លានគ្រឿង។