តើធ្វើយ៉ាងណាដើម្បីឲ្យអ្នកមានការចងចាំល្អជាងមុន?
មានមនុស្សជាច្រើនគិតថាអាយុកាន់តែច្រើនមានការចងចាំរឹតតែខ្សោយហើយរឿងនេះគឺជាពិត តែឥឡូវវិញទោះបីយុវវ័យភាគច្រើនក៏មានបញ្ហាជាមួយការចងចាំដែរ។ អ្នកគួរតែធ្វើតាមវិធីខាងក្រោមនេះបើសិនជាអ្នកចង់មានការចងចាំល្អជាងមុន៖
១) ជ្រើសរើសរបស់ញាំដ៏ល្អ៖ ម្ហូបអាហារដែលអ្នកញាំរាល់ថ្ងៃមានសារៈសំខាន់ណាស់សម្រាប់សមត្ថភាពខួរក្បាលរបស់អ្នក ជាពិសេសគឺការចងចាំ។ បន្លែបៃតងស្រស់ៗ និងអាហារដែលមានជាតិស្ករទាបមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការធ្វើឲ្យការចងចាំរបស់អ្នកមានសុខភាពល្អ។
២) ធ្វើការហាត់ប្រាណ៖ ការហាត់ប្រាណត្រូវបានគេស្គាល់ថាជាវិធីមួយដែលធ្វើឲ្យអ្នកមានសុខភាពល្អនិងរឹងមាំទាំងរាងកាយនិងខួរក្បាលផងដែរ។ ៣) គេងឲ្យបានគ្រប់គ្រាន់៖ អ្នកគួរតែគេងឲ្យបានពី៦ទៅ៨ម៉ោងក្នុងមួយថ្ងៃតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។
៤) លេងល្បែងដែលមានប្រយោជន៍សម្រាប់ខួរក្បាល៖ នៅពេលដែលអ្នកទុកខួរក្បាលរបស់អ្នកឲ្យនៅទំនេរច្រើនពេក វាធ្វើឲ្យខួរក្បាលរបស់អ្នកស្ពឹកដែលជាហេតុធ្វើឲ្យអ្នកមានការចងចាំខ្សោយ។
៥) រៀនអ្វីថ្មីឲ្យបានច្រើន៖ វាមិនថែមតែធ្វើឲ្យអ្នកទទួលបានចំណេះដឹងច្រើននោះទេ វាថែមទាំងជួយបំបាត់ភាពអផ្សុករបស់អ្នកថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.articles.mercola.com