ចារិតសាមញ្ញ ៥យ៉ាងដែលបញ្ជាក់ពីបុគ្គលិកខ្ជិលបំផុតនៅក្រុមហ៊ុន
ក្រុមហ៊ុនមានបុគ្គលិកមិនតិចនាក់នោះទេ ហើយច្បាស់ណាស់ថា ប្រាកដជាមានបុគ្គលិកមួយចំនួនខ្ជិល ហើយក៏មានមួយចំនួនតិចតួចទៀត គឺខ្ជិលផុតលេខតែម្ដង។ ខាងក្រោមនេះគឺជាលក្ខណៈសាមញ្ញ ៧យ៉ាងរបស់បុគ្គលិកខ្ជិលផុតលេខ៖
១) រអ៊ូជាប់មាត់៖ ជាបុគ្គលិកដែលតែងតែមានរឿងទើសមិនចេះមិនចប់ហើយ ពោលគឺរអ៊ូរហូតតែម្ដង។ រអ៊ូនេះរអ៊ូនោះ មិនមែនជាសញ្ញានៃបុគ្គលិកឧស្សាហ៍នោះទេ។ ត្រូវចាំថា ក្រុមហ៊ុនណាក៏មានចំណុចខ្វះខាតដែរ តែសំខាន់គឺចេះស្វែងរកវិធីឆ្លាតធ្វើការ។
២) មានលេសជាប់៖ លេសនេះ លេសនោះមិនចេះជាប់ នោះហើយគឺសញ្ញាណនៃបុគ្គលិកខ្ជិលបំផុតនោះ។
៣) រឿងអ្វីក៏មេរឿងអ្វីក៏មេ៖ បុគ្គលិកដែលរុញការងារ ឬការសម្រេចចិត្តតូចធំឱ្យមេរហូត ឬសួរនេះសួរនោះ រុញទៅសួរមេ នោះគឺជាបុគ្គលិកដែលខ្ជិលបំផុតហើយ។ បុគ្គលិកដែលមិនខ្ជិលគឺចង់ចេះចង់ដឹង និងចេះសម្រេចចិត្តផ្អែកលើហេតុផលសមស្រប។
៤) ចេញយកមុខរហូត៖ មិនខ្វះនោះទេ បុគ្គលិកបែបនេះ។ មិនបានធ្វើអ្វីសោះ តែមានទម្លាប់ចេញមុខចេញមាត់នៅចំពោះមុខមេ ពោលគឺចង់បានតែក្រេឌីត តែអារឿងធ្វើការ គឺអត់បានការណ៍។ នោះហើយជាសញ្ញាណនៃបុគ្គលិកខ្ជិលបំផុតនោះ។
៥) គ្មានការលើកទឹកចិត្តខ្លួនឯង៖ ដោយសារតែទើសនេះទើសនោះ និងមើលឃើញតែចំណុចអវិជ្ជមាននោះ ធ្វើឱ្យខ្លួនមើលឃើញតែពីចំណុចអវិជ្ជមានច្រើនឡើងៗ ដែលធ្វើឱ្យខ្លួនផ្ទាល់គ្មានការលើកទឹកចិត្តតែម្ដង៕
ដោយ៖ រតនៈវិភូ