ពិភពលោក រង់ចាំលទ្ធផលបោះឆ្នោតនៅមីយ៉ាន់ម៉ា ខណៈក្តីសង្ឃឹមលើអ៊ុង សានស៊ូជីមានច្រើន
ប្រជាជនមីយ៉ាន់ម៉ា និង ពិភពលោកកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតីក្នុងប្រទេសនេះ ខណៈការរាប់សន្លឹកឆ្នោតនៅមិនទាន់បញ្ចប់នៅឡើយ។
ជាមួយនឹងការទន្ទឹងចាំមើលលទ្ធផលនេះ ប្រជាជនជាច្រើនមានសង្ឃឹមលើលោកស្រី អ៊ុង សានស៊ូជីថានឹងឈ្នះលើការបោះឆ្នោតនេះ ដើម្បីបញ្ចប់របបដឹកនាំដោយពួកយោធា។ ជុំវិញស្ថានការណ៍នៃការបោះឆ្នោត គឺត្រូវបានក្រុមអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិបានលើកឡើងថា ជាទូទៅមានដំណើរការទៅយ៉ាងល្អ ដោយមិនមានបញ្ហាអ្វីដែលរំខានដល់ដំណើរការបោះឆ្នោតទេ ពោលគឺមានបញ្ហាអសកម្មមួយចំនួនតែប៉ុណ្ណោះនៅតំបន់ដាច់ស្រយាល ដូចជា ការបញ្ជូនសន្លឹកឆ្នោត និង រៀបចំយឺតយ៉ាវ ក៏ដូចជាបញ្ហាឈ្មោះអ្នកបោះឆ្នោតមិនពេញលេញជាដើម។ សូមបញ្ជាក់ថា ប្រជាជនមានសិទ្ធិបោះឆ្នោតនៅមីយ៉ាន់ម៉ាប្រមាណ ៣០លាននាក់ ហើយក្នុងនោះមាន៨០ភាគរយបានចូលរួមបោះឆ្នោតកាលពីម្សិលមិញនេះ៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.bbc.com