កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស ១៦២ ២២០តោនក្នុងត្រីមាសទី១ កើនឡើង៨,៥%
កម្ពុជា បាននាំអង្ករចេញទៅក្រៅប្រទេសប្រមាណ ១៦២ ២២០តោន ក្នុងត្រីមាសទីមួយនៃឆ្នាំ២០១៦នេះ ហើយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើង៨,៥ភាគរយ។
របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បែបបទនាំអង្ករចេញ( the Secretariat of One Window Service for Rice Export)បានឲ្យដឹងថា អង្កររបស់កម្ពុជាបាននាំចេញទៅប្រទេស និង តំបន់ចំនួន៥០ ហើយប្រទេសសំខាន់ៗដែលជាគោលដៅរបស់កម្ពុជានោះ មានដូចជា ចិន បារាំង និង ប៉ូឡូញ។
ចាប់ពីខែមករា ដល់ខែមិនា ចិនបាននាំចូលអង្ករកម្ពុជាប្រមាណ ៣៧ ១១៨ តោន ហើយបារាំងនាំចូលអង្ករកម្ពុជា ២០ ០០៦តោន និង ប៉ូឡូញប្រមាណ ១៨ ២១២តោន។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងទៅ កម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៥៣៨ ៣៩៦តោន៕
ដោយ៖ អ៊ុន ភក្តី