ចំណុច​ទាំង​៣​ដែល​អ្នក​គួរ​ធ្វើ​មុន​នឹង​សម្រេច​ចិត្ត​ចាក់ចេញពី​ការងារ​របស់​អ្នក​



វាគឺជារឿងដ៏សំខាន់មួយ​នៅក្នុងជីវិតរបស់អ្នក​ នៅពេលដែលសម្រេចចិត្តលាឈប់ពីការងារម្ដងៗ ព្រោះថាវាមានរឿងរ៉ាវជាច្រើនដែលត្រូវឲ្យអ្នកគិតពិចារណា។ តែប្រសិនជាអ្នកបានគិត​ច្បាស់លាស់ហើយ នេះគឺជារឿងទាំង៣ដែល​អ្នកគួរធ្វើមុនពេលដើរចេញពីការងាររបស់អ្នក៖

១)​ ស្គាល់​ពី​គុណ​សម្បត្តិ​រួម​ទាំង​គុណ​វិបត្តិ៖​ អ្នក​គួរ​តែ​គិត​ថា​តើ​អ្នក​លាឈប់​ក្នុង​គោលបំណង​អ្វី? តើ​អ្នក​មាន​ការងារ​ថ្មី​ធ្វើ ឬ​មួយ​ក៏​អ្នក​មើល​ឃើញ​ឱកាស​អ្វី​ល្អ​ជាង​នេះ?

២) រៀប​ចំ​កន្លែង​ដែល​អ្នក​អង្គុយ​ធ្វើការ​ឲ្យ​បាន​ល្អ៖​ អ្នក​អាច​ចាប់ផ្ដើម​ប្រមូល​ឬ​រៀប​ចំ​ឯកសារ​ទុក​ឲ្យ​បាន​ល្អ​ហើយ​ក៏​កុំ​ភ្លេច​សម្អាត​ធ្លា​ជុំវិញ​នោះ​ឲ្យ​បាន​ល្អ​ផង​ដែរ។ ការធ្វើបែបនេះ ដើម្បីបញ្ជាក់​ប្រាប់ថ្នាក់លើ និង បុគ្គលិកដទៃទៀតថា អ្នកជាមនុស្សដែលមានរបៀប និង មិន​ធ្វើការឲ្យតែរួចពីដៃ ហើយរត់ទៅបាត់នោះទេ។

៣) ព្យាយាម​រក្សា​ទំនាក់​ទំនង​ជាមួយ​អ្នក​រួម​ការ​ងារ​ឲ្យ​បាន​ល្អ៖ មិន​ថា​បុគ្គលិក​ជាន់​ទាប​ឬ​ក៏​ខ្ពស់​នោះ​ទេ​ អ្នក​គួរ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​ពួកគេ​ឲ្យ​បាន​ល្អ​បំផុត​មុន​នឹង​ចាកចេញ ព្រោះអ្នកទាំងនោះនឹងមានប្រយោជន័៍ក្នុងការងារ ឬ មុខជំនួញនៅថ្ងៃក្រោយ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.entrepreneur.com

X
5s