កំហុស​ផ្នែកទីផ្សារ​ធំៗទាំង៤​ដែល​អាជីវកម្ម​ថ្មីថ្មោង​​​តែង​​ជួប​ប្រទះ​



មិនថាអ្នកធ្វើជំនួញប្រភេទអ្វីនោះទេ ការលំបាកនៅទីផ្សារគឺជៀសមិនរួចឡើយ។  ប៉ុន្តែ សំរាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មី ត្រូវរុករកនូវកំហុសដែលអាចកើតទៅមាន ដូចជា រឿងលុយកាក់ ធនធានដែលមាន និង ត្រូវគិតថាតើត្រូវធ្វើម៉េច ដើម្បីអោយម៉ាក់យីហោត្រូវបានគេស្គាល់ឆាប់រហ័ស។ ខាងក្រោមនេះជាអ្វីដែលអ្នកចាប់ផ្តើមជំនួញតែងតែធ្វើ ហើយអ្នកអាចជៀសវាងបាន។

១) ចំណាយលុយច្រើនពេកទៅលើការផ្សាយពាណីជ្ជកម្ម ៖ អ្នកគួរយកពេលវេលាដើម្បីសាកល្បងទស្សនិកជនរបស់អ្នក ។ ស្វែងរកតើអ្នកទិញរបស់អ្នកចង់បានអ្វី និង ចំណាយលុយក្នុងបរិមាណតូចមួយទៅលើទីផ្សារ។ ផ្តោតសំខាន់ទៅលើខ្លឹមសារផ្សេព្វផ្សាយ និង ប្រើ វីដេអូឥតគិតថ្លៃដើម្បីផ្សព្វផ្សាយម៉ាករបស់អ្នក ។

២) ផ្សព្វផ្សាយនៅកន្លែងដែលមនុស្សជាច្រើនមិនអាចយកព័ត៏មានបាន ៖ មានបណ្តាញទីផ្សាររាប់មិនអស់ដែលអ្នកអាចធ្វើការផ្សព្វផ្សាយ និងទាក់ទាញអតិថិជនបាន។ ប៉ុន្តែ ការជ្រើសរើសមួយណាដែលអ្នកដឹងថាត្រូវ ឬ​ ខុស អាស្រ័យទៅលើអ្នកទស្សនិកជនរបស់អ្នក នោះគឺជាកន្លែងដែលអ្នកអាចទាញការចាប់អារម្មណ៍របស់ពួកគេបាន។ កុំប្រញាប់ធ្វើការសំរេចចិត្តដោយមិនយល់ពីទស្សនិកជនរបស់អ្នក។

៣)ប្រឹងផ្សព្វផ្សាយខ្លាំងពេក ៖ វាជារឿងធម្មតាទេដែលអ្នកចង់បានអ្វីដែលល្អបំផុតដើម្បីកសាងម៉ាកយីហោរបស់អ្នក ដោយធ្វើការផ្សព្វផ្សាយខ្លាំងក្នុងទីផ្សារ។ ពេលវេលាតែមួយគត់ដែលអ្នកគួរតែវិនិយោគដើម្បីពង្រីកទីផ្សាររបស់អ្នកគឺ នៅពេលអ្នកបានខិតខំអស់ពីលទ្ធភាព ឬ នៅពេលអ្នកមានគ្មានជម្រើសផ្សេងទេ។ បើមិនចឹងទេ អ្នកមិនគួរចំណាយទៅលើវាខ្លាំងពេកទេ។ ក្នុងន័យនេះ​ អ្នកត្រូវគិតឲ្យច្បាស់ថា តើយុទ្ធសាស្រ្តមួយណាដែលអាចធ្វើឲ្យការផ្សព្វផ្សាយរបស់អ្នកមានលទ្ធផលល្អ ជៀសវាងការចាយលុយទៅអត់ប្រយោជន៍។

៤) ចំណាយពេលច្រើនដើម្បីកែច្នៃម៉ាកអោយល្អឥតខ្ចោះ ៖ មានអាជីវកម្មថ្មីជាច្រើនតែងតែចង់ផ្លាស់ប្តូរឈ្មោះរបស់ពួកគេ ឬ កែម៉ាកយីហោរបស់គេ ហើយធ្វើការរចនាគេហទំព័រម្ដងហើយម្តងទៀត។ ការវិនិយោគនៅក្នុងភាពឥតខ្ចោះគឺជាការខាតបង់ពេលវាលានិងលុយកាក់។ ដូច្នេះហើយ កុំចង់បានវាឲ្យល្អឥតខ្ចោះខ្លាំពេក តែអ្វីដែលសំខាន់នោះ គឺត្រូវគិតធ្វើយ៉ាងណាឲ្យដំណើរការអាជីវកម្មរបស់អ្នកអាចទទួលបានជោគជ័យ៕

ប្រែសម្រួល​៖​​ អឺុង ​មួយ​យូ ប្រភព​ ៖ www.entrepreneur.com          

X
5s