វិធីទាំង៤យ៉ាង ដើម្បីសរសេរអត្ថបទដែលគេឃើញហើយចង់តែអាន!
ការសរសេរអត្ថបទទាមទារការមានគំនិតច្នៃប្រឌិតនិងការរៀបចំពាក្យដើម្បីទាក់ទាញចំណាប់អារម្មណ៍។ នេះជាវិធីសាស្ត្រខ្លះៗ ដែលអាចជួយអោយអ្នកសរសេរអត្ថបទអោយបានល្អ៖
១) សរសេរពាក្យធម្មតា៖ កុំធ្វើអោយអត្ថបទអ្នកមើលទៅមានភាពស្មុគស្មាញពេក។ អ្នកគួរសរសេរដោយប្រើប្រាស់ពាក្យធម្មតា ដែលអ្នកដទៃមើលហើយងាយយល់និងអាចចងចាំបានជារៀងរហូត។
២) សរសេរដោយគិតពីគំនិតអ្នកដទៃ៖ មុននឹងអ្នកចាប់ផ្ដើមការសរសេរអត្ថបទ អ្វីមួយអ្នកត្រូវគិតពីគំនិតអ្នកដទៃជាមុនសិន ថាតើពួកគេមានចំណាប់អារម្មណ៍ចំពោះអ្វី។ ពេលអ្នកសរសេរដោយតាមតែចិត្តអ្នកចង់នោះ អ្នកផ្សេងទៀតនឹងគិតថាអ្នកសរសេរមកសម្រាប់តម្រូវតែខ្លួនឯងប៉ុណ្ណោះ ។
៣) ត្រូវផ្ដោតអារម្មណ៍ទៅលើប្រធានរបស់អ្នក៖ អ្នកត្រូវស្វែងរកគំនិតណាដែលវាសាកសមហើយស៊ីគ្នាទៅនឹងប្រធានបទរបស់អ្នក។ ការសរសេរដោយគ្មានគោលបំណងច្បាស់លាស់នោះ នឹងនាំអោយអ្នកអានវង្វេង ហើយមិនអាចទទួលយកគំនិតអ្វីសោះពីអត្ថបទ។
៤) ត្រូវបង្ហាញពីអ្វីមួយបានច្បាស់លាស់៖ កុំចំណាយពេលក្នុងការសម្រាយអត្ថបទរបស់អ្នកព្រោះ ភាពវែងឆ្ងាយទាំងនោះអាចទៅជាចាកប្រធានក៏ថាបាន។ ប្រសិនបើមានគំនិតខ្លះដែលអ្នកគិតថាមិនចាំបាច់ អ្នកមិនគួរបញ្ចូលទៅក្នុងអត្ថបទទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ income.com