ម្ចាស់ iPhone មួយ​ចំនួន​ដែល​បាន​ដំឡើង​ដល់ iOS 9.1 ឥឡូវ​កំពុង​ជួប​បញ្ហា​​​ស្កេនក្រយៅដៃ Touch ID​



ក្រុមហ៊ុន Apple បាន​ដាក់​ចេញ​បច្ចុប្បន្នភាព​ថ្មី​លើ​សូហ្វ៊ែរ iOS 9 ដល់ iOS 9.1 កាលពី​ខែ​មុន ហើយ​ចាប់​តាំងពី​កញ្ចប់​អាប់ដេត (update) អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ទាញ​យក​ទៅ​ដំឡើង​បាន ស្រាប់តែ​បណ្ដា​អ្នក​ប្រើ​មួយ​ចំនួន បាន​រាយការណ៍​អំពី​បញ្ហា​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​គឺ​ទៅ​លើ​សេនសឺ​ស្កេន​ក្រយៅដៃ (fingerprint sensor) និង Touch ID។

បន្ទាប់ពី​ម្ចាស់ iPhone ខ្លះ​បាន​ដំឡើង iOS 9 ចូល​ទៅ​ទូរស័ព្ទ​របស់​ខ្លួន ពួក​គេ​បាន​រាយការណ៍​ថា សេនសឺ​ស្កេន​ក្រយៅដៃ​មាន​ដំណើរការ​យឺតយ៉ាវ ឬ​មិន​ងាយ​ស្គាល់​ដូច​មុន​ទេ។ អ្នក​ប្រើ​ផ្សេង​ទៀត ក៏​បាន​រាយការណ៍​ថា Touch ID ក៏​ឈប់​ដំណើរការ​ទាំងអស់។ ពេល​នេះ​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា តើ​គ្រប់​អ្នក​ប្រើ​ផ្សេង​ទៀត សុទ្ធតែ​ជួប​បញ្ហា​ដូច​គ្នា​នេះ ដែរ​ឬ​យ៉ាងណា​នោះ​ទេ។ ក្រុមហ៊ុន Apple បច្ចុប្បន្ន​កំពុង​អភិវឌ្ឍ ដោយ​ធ្វើ​បច្ចុប្បន្នភាព mobile OS របស់​ខ្លួន​ឡើង​ទៅ iOS 9.2 ទៀត ខណៈ បច្ចុប្បន្ន​បាន​ដាក់​ចេញ iOS 9.2 beta ជា​ជំនាន់​សាកល្បង​រួច​ហើយ។ គេ​សង្ឃឹម​ថា នៅ​ពេល iOS 9.2 រួចរាល់ នោះ​អ្វីៗ​នឹង​ត្រូវ​បាន​កែលំអ​ឡើង​វិញ​មិន​ខាន។ ចុះ​ប្រិយមិត្ត​វិញ តើ​កំពុង​មាន​បញ្ហា​ដូច​របាយការណ៍​ខាង​លើ​ដែរ​ឬ​ទេ?

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ cnet

X
5s