ហេតុផល៥យ៉ាងបញ្ជាក់ថា ការចង់បានភាពល្អឥតខ្ចោះពេក ធ្វើឲ្យអ្នករកស៊ីមិនកើត
នរណាៗក៏ចង់បានភាពល្អឥតខ្ចោះដែរតែរឿងមួយនេះក្លាយទៅជាចំណុចខ្សោយរបស់សហគ្រិនជាច្រើនរូបដោយសារហេតុផលប៉ុន្មានចំណុចខាងក្រោមនេះ៖
១) មិនអាចកើតឡើងដូចការរំពឹងទុក៖ មិនថាត្រឹមតែអ្នករកស៊ីនោះទេ ប្រសិនបើអ្នកចង់ធ្វើនេះឬធ្វើនោះឲ្យបានល្អឥតខ្ចោះ១០០% អ្នកនឹងមានងាយដើរដល់ចំណុចនោះទេ។
២) កើតរោគតប់ប្រមល់៖ វាជាការល្អដែលអ្នកចេះរៀបគម្រោងមួយដ៏ច្បាស់លាស់តែអ្វីៗមិនដែលមានភាពល្អឥតខ្ចោះរហូតនោះទេ ដូចនេះអ្នកត្រូវរៀនទទួលស្គាល់ពីចំណុចខ្វះខាតរបស់អ្នក។
៣) ការត្រៀមអ្វីៗទុកអាចធ្វើឲ្យបាត់បង់ភាពច្នៃប្រឌិត៖ អ្នកមិនអាចគ្រោងទុកនូវគ្រប់រឿងរ៉ាវនោះទេ ព្រោះគ្មានអ្វីដែលកើតឡើងដូចការរំពឹងទុករបស់អ្នកទាំងស្រុងនោះបានទេ។
៤) ខាតបង់ពេលវេលានិងឱកាស៖ នៅពេលដែលអ្នកព្យាយាមធ្វើអ្វីមួយយ៉ាងសម្រិតសម្រាំង អ្នកនឹងមិនងាយចាប់អារម្មណ៍ពីអ្វីដែលកើតឡើងជុំវិញខ្លួនអ្នកប៉ុន្មាននោះទេ ដែលនេះជាហេតុដែលធ្វើឲ្យអ្នកដទៃឆក់យកឱកាសរបស់អ្នកបាន។
៥) មិនអាចរកឃើញសេចក្ដីសុខពិតប្រាកដ៖ ដោយសារតែអ្នកចេះតែមានអារម្មណ៍ថាវាល្អមិនគ្រប់គ្រាន់ អ្នកមានអារម្មណ៍ថាវានូវតែខ្វះខាតហើយអ្នកនឹងព្យាយាមកែច្នៃវាដោយគ្មានពេលសម្រាកប៉ុន្មានទេ។ ធ្វើបែបនេះតើសេចក្ដីសុខរបស់អ្នកនៅទីណា?