ប្រទេស​​ដែល​ជំពាក់​បំណុល​​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​​ទាំង​ ១០?​



ការ​វាយ​តម្លៃ​​កម្រិត​បំណុល​របស់​រដ្ឋាភិបាល​​ធៀប​​ទៅ​នឹង​​​ផលិតផល​ក្នុង​ស្រុក​សរុប​ គឺ​ជា​រូបមន្ត​ដើម្បី​វាយ​តម្លៃ​ថា​​រដ្ឋាភិបាល​ប្រទេស​ណា​ជំពាក់​បំណុល​បរទេស​ច្រើន​ជាង​គេ​បំផុត។ ​ខាង​ក្រោម​នេះ​ គឺ​ជា​ប្រទេស​ចំនួន​ ១០។ ​ដឹង​ថា​ប្រទេស​ណា​មាន​​បំណុល​ច្រើន​ជាង​​ប្រទេស​ក្រិក​​ទៅ​ទៀត​នោះ?​ ​១) ​ជប៉ុន៖ ​២៤៣,២%។​ ជា​កម្រិត​បំណុល​​ខ្ពស់​បំផុត។​ សេដ្ឋកិច្ច​បាន​ទទួល​កំណើន​យ៉ាង​យឺត​បំផុត​ ខណៈ​បច្ចុប្បន្ន​ធនាគារ​កណ្ដាល​​ប្រទេស​នេះ​បាន​អនុវត្ត​​អត្រា​​ការប្រាក់​អវិជ្ជមាន។ ២) ក្រិក៖ ១៧៣,៨%។ ប្រទេស​នេះ​បាន​ខ្ចី​លុយ​បរទេស​ប្រមាណ​ជាង​ ៣២០​ពាន់​លាន​ផោន​ ខណៈ​បច្ចុប្បន្ន​​គឺ​គេ​ប្រមើល​មើល​ឃើញ​ថា​ ​​ក្រិក​គ្មាន​លទ្ធភាព​សង​បំណុល​វិញ​នោះ​ទេ។ ​ ៣) លីបង់៖ ១៣៩,៧%។ ​ជា​ប្រទេស​​ដែល​ធ្លាប់​ល្បី​ខាង​​វិស័យ​ទេសចរណ៍​ប៉ុន្តែ​ដោយ​សារ​តែ​មាន​សង្គ្រាម​​នៅ​ប្រទេស​ស៊ីរី​ និង​វិបត្តិ​នយោបាយ​​ក្នុង​ស្រុក​នោះ ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​​ខ្វះខាត​ថវិកា​រយៈ​ពេល​ជា​ច្រើន​ខែ។ ៤) ចាម៉ៃកា៖ ១៣៨,៩%។ ​ផ្នែក​សេវាកម្ម​គឺ​ជា​ប្រភព​ចំណូល​​ ៨០%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ប៉ុន្តែ​អំពើ​ឃាតកម្ម​ អំពើ​ពុក​រលួយ​ និង​​អត្រា​និកម្មភាព​ខ្ពស់​​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​ប្រទេស​​នេះ​ជួប​បញ្ហា។ IMF ​ផ្ដល់​​អនុសាសន៍​ឱ្យ​ប្រទេស​នេះ​កែ​ប្រែ​ប្រព័ន្ធ​ពន្ធដារ​ជា​បន្ទាន់។ ៥) ​អ៊ីតាលី៖ ១៣២,៥%។ ​ជា​ប្រទេស​ដែល​មាន​កម្រិត​​បំណុល​ខ្ពស់​ជាង​គេ​បំផុត​ទី​ពីរ​នៅ​តំបន់​អឺរ៉ូ។ ៦) ព័រទុយហ្គាល់៖ ១២៨,៨%។ កម្រិត​បំណុល​ព័រទុយហ្គាល់​ក៏​ខ្ពស់​គួរ​សម​ដែរ​ ខណៈ​ផលិតផល​ក្នុង​ស្រុក​សរុប​គឺ​ទាម​ជាង​កំណើន​កាល​ពី​ឆ្នាំ​២០០៧។ ៧) ​អៀរឡង់៖ ១២២,៨%។ ​ប្រទេស​នេះ​​នៅ​តែ​ជួប​​វិបត្តិ​បំណុល​ដោយ​សារ​តែ​​ជួប​ឱនភាព​ថវិកា​​ទោះ​ជា​យ៉ាង​ណា​ប្រទេស​នេះ​នៅ​តែ​ជោគជ័យ​​ក្នុង​ការ​ធ្វើ​ហិរញ្ញប្បទាន​​ទៅ​លើ​បំណុល​យ៉ាង​​ច្រើន​សន្ធឹក​របស់​​ខ្លួន។ ៨) ​សាយប្រឺស៖ ១១២%។ ​ប្រទេស​ដែន​កោះ​តូច​មួយ​នេះ​ក៏​ប្រឈម​នឹង​​​បំណុល​​​ច្រើន​ណាស់​​ដែរ។ ៩) ប៊ូតាន់៖ ១១០,៧%។ ​ប្រទេស​នេះ​​បាន​ខ្ចី​បរទេស​ច្រើន​​​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​​របស់​ខ្លួន។ ១០) ​សហរដ្ឋ​អាមេរិក៖ ១០៤,៥%។ ​សហរដ្ឋ​អាមេរិក​​កំពុង​បង្កើន​អត្រា​ការ​ប្រាក់​ខ្ពស់​​ជា​លើក​ដំបូង​​ក្នុង​រយៈ​ពេល​ ៧​ឆ្នាំ​ចុង​ក្រោយ​នេះ៕ ដោយ៖ រតនៈវិភូ
X
5s