រថយន្តស៊េរីថ្មីតម្លៃ ៣៥០០០ដុល្លាររបស់ Tesla ប្រើអគ្គិសនីជិះបានឆ្ងាយដល់ ៣៤៦គីឡូម៉ែត្រ
គម្រោងការណ៍ធំរយៈពេល ១០ឆ្នាំរបស់លោក Elun Musk ពេលនេះ ហាក់ចាប់ផ្ដើមលេចរូបរាងហើយ ដោយប្រធានក្រុមហ៊ុននេះ ទើបបានប្រកាសចេញរថយន្តដែលសាធារណជនរង់ចាំជាយូរមកហើយ គឺ Model 3 ជាប្រភេទរថយន្តស៊ីដានធុនកណ្ដាលប្រើអគ្គិសនី។ លក្ខណៈពិសេសនៅលើ Tesla Model 3 គឺជាអគ្គិសនីតម្លៃសមរម្យ តែសមត្ថភាពខ្ពស់ ក្រោយសាកអាគុយពេញអាចបើកបានចម្ងាយផ្លូវរហូតដល់ ៣៤៦គីឡូម៉ែត្រ។