កម្រងគំនិតសំខាន់ៗលោក តេង សៀវភីង (Deng Xiaoping) អ្នកតម្រង់ទិសសេដ្ឋកិច្ចចិនឲ្យស្គាល់ការរីកចម្រើន
លោក តេង សៀវភីង (Deng Xiaoping) ជាបុគ្គលដ៏សែនសំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ចិន។ ចិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ម៉ៅ សេទុង គឺជួបបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង ព្រោះតែលោកប្រធានម៉ៅ គិតតែអនុវត្តមនោគមវិជ្ជាតឹងជ្រុលហួសហេតុពេក។ ក្រោយពេលម៉ៅ សេទុងបានស្លាប់ក្នុងឆ្នាំ ១៩៧៦មក វាជាពេលដែលលោក តេង សៀវភីង (Deng Xiaoping)ធ្វើជាអ្នកកាច់ចង្កូតនាវាយក្សរបស់ចិនម្ដង។
លោក តេង សៀវភីង មិនចង់អនុវត្តនយោបាយតឹងជ្រុលហួសហេតុពេកនោះឡើយ ដូច្នេះទើបផ្ដោតសំខាន់លើកំណែទម្រង់ ពោលគឺធ្វើយ៉ាងណាឲ្យប្រជាជនចិនលែងជួបប្រទះនឹងគ្រោះទុរភិក្ស និង បញ្ហាលំបាកផ្សេងៗដែលបង្កឡើងដោយនយោបាយតឹងរ៉ឹងរបស់បក្សកុម្មុយនិស្តចិនកន្លងមក។ លោក តេង សៀវភីង បានបើកទ្វាប្រទេសចិន ដើម្បីឲ្យពិភពលោកអាចធ្វើពាណិជ្ជកម្ម និង វិនិយោគ បើទោះបីជាប្រទេសនេះនៅតែប្រកាន់របបកុម្មុយនិស្តក៏ដោយ។ ដូច្នេះហើយ កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ចិននាពេលបច្ចុប្បន្ននេះ គឺមិនអាចភ្លេចគុណគំនិតផ្ដួចផ្ដើមរបស់លោក តេង សៀវភីងបានឡើយ។
ខាងក្រោមនេះ ជាកម្រងគំនិតសំខាន់ៗដែលអ្នកគួរចងចាំ៖
១) «កុំខ្វល់ថាឆ្មាស ឬ ឆ្មាខ្មៅ សំខាន់ឲ្យតែចេះចាប់កណ្ដុរ»។
២) «នៅពេលដែលនិស្សិតចិនរាប់ពាន់នាក់ដែលសិក្សានៅបរទេស ត្រលប់មកកាន់ស្រុកវិញនោះ អ្នកនឹងដឹងថា តើចិននឹងផ្លាស់ប្ដូរខ្លួនឯងដោយរបៀបណាហើយ»។
៣) «ជួយឲ្យមនុស្សមួយចំនួនក្លាយជាអ្នកមានសិន ទាំងនៅទីក្រុង និង ជនបទ»។
៤) «កំណែទម្រង់ ជាបដិវត្តន៍ទី២របស់ចិន»។
៥) «កំណែទម្រង់ ជាវិធីតែមួយគត់ដែលអាចអភិវឌ្ឍកម្លាំងផលិតកម្មរបស់ចិន»៕
ប្រភព៖ www.brainyquote.com