អនុវត្តគន្លឹះទាំង៤នេះ ដើម្បីលុបបំបាត់ទម្លាប់អាក្រក់របស់អ្នកចេញឲ្យអស់
ទម្លាប់អាក្រក់ងាយនឹងកើតឡើងចំពោះមនុស្សគ្រប់គ្នាខ្លាំងណាស់ ហើយវាក៏មិនងាយនឹងកែប្រែនោះដែរ តែវិធីធម្មតាទាំង៤ខាងក្រោមនឹងជួយអ្នកបានប្រសិនបើអ្នកមានទឹកចិត្តក្នុងការកែប្រែ៖
១) ត្រូវដឹងខ្លួនហើយព្រមទទួលស្គាល់ការពិត៖ មានមនុស្សជាច្រើនមិនបានដឹងខ្លួននោះទេថាពួកគេមានទម្លាប់អាក្រក់ជាប់ខ្លួនហើយមានមនុស្សមួយចំនួនទៀតមិនព្រមទទួលស្គាល់និងមិនព្រមចង់កែប្រែនោះទេ។ ដូចនេះអ្នកត្រូវតែស្គាល់សិនថាតើអ្នកមានទម្លាប់អាក្រក់អ្វីខ្លះ។
២) អនុវត្តទម្លាប់ថ្មី៖ នៅពេលដែលដឹងថាខ្លួនមានទម្លាប់មិនល្អអ្វីខ្លះ អ្នកគួរតែរកនឹកវិធីសាស្ត្រឬទម្លាប់ល្អថ្មីមកជំនួសវិញ។ បន្ថែមពីលើនោះអ្នកគួរតែអនុវត្តថ្មីនោះ ឲ្យបានយូររហូតដល់តែអ្នកទម្លាប់ធ្វើវា។
៣) ផ្លាស់ប្ដូរវាតាមសម្រួល៖ អ្នកមិនត្រូវបង្ខំនោះទេ តែយ៉ាងណាក៏ដោយអ្នកត្រូវតែអនុវត្តទម្លាប់ថ្មីរបស់អ្នកជាប្រចាំព្រោះថាបើអ្នកចង់ផ្លាស់ប្ដូរអ្វីមួយវាត្រូវការពេលវេលាយូរ។
៤) នៅជុំវិញបរិយាកាសដែលអាចជួយអ្នកឲ្យសម្រេចវាបាន៖ មិនថាជាមិត្តភ័ក្ដិ ទីតាំង ឬអ្នកដទៃក៏ដោយ ពួកគេសុទ្ធតែមានឥទ្ធិពលដល់ការកែប្រែទម្លាប់របស់អ្នក។ អ្នកគួរតែគិតឲ្យបានល្អព្រោះពួកគេអាចធ្វើឲ្យអ្នកជោគជ័យឬបរាជ័យក្នុងការផ្លាស់ប្ដូរទម្លាប់របស់អ្នក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.huffingtonpost.com