សញ្ញាទាំង៤ដែលបញ្ជាក់ថាអ្នកជាមនុស្សគិតច្រើនជ្រុលហួសហេតុពេក
តាមរយៈការស្រាវជ្រាវយ៉ាងទូលំទូលាយមួយដោយសាស្ត្រាចារ្យផ្នែកចិត្តវិទ្យា លោកស្រី Susan Nolen-Hoeksema នៃសាកលវិទ្យាល័យ Michigan បានរកឃើញថាការគិតជ្រុលហួសហេតុពេកភាគច្រើនមានទៅលើមនុស្សពេញវ័យដែលមានអាយុពី២៥ទៅ៣៥ឆ្នាំដែលត្រូវជា៧៣% ។ ហើយជាទូទៅស្ត្រី(៥៧%)ហាក់បីដូចជាគិតច្រើនជាងបុរស(៤៣%)។
១) ពិបាកបញ្ឈប់ការគិតមុនពេលចូលគេង៖ ពេលខ្លះអ្នកគិតច្រើនពេករហូតមិនអាចគេងលក់បានហើយអ្នកមិនមែនគិតដើម្បីរកដំណោះស្រាយនោះទេគឺអ្នកគិតទៅវិញទៅមកចុះឡើងៗ។
២) បារម្ភពីរឿងដែលមិនទាន់បានកើតឡើង៖ អ្នកនៅមិនសុខនោះទេព្រោះអ្នកព្រួយបារម្ភពីនោះពីនោះ ខ្លាចនេះខ្លាចនោះដោយរឿងនោះមិនទាន់បានកើតឡើងនោះទេ តែមកពីអ្នកគិតច្រើនជ្រុល។
៣) អ្នកវិភាគគ្រប់រឿងរ៉ាវដែលកើតឡើង៖ អ្នកមិនសូវជាមានពេលលេងសើចសប្បាយដូចគេដូចឯងនោះទេ ព្រោះរវល់តែវិភាគគ្រប់សកម្មភាពដែលបានកើតឡើង។
៤) មិនអាចសម្រេចចិត្តឲ្យដាច់ស្រេច៖ នេះកើតឡើងដោយសារតែអ្នកព្យាយាមវិភាគពេករហូតធ្វើឲ្យ មានពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្តដ៏ល្អឥតខ្ចោះមួយ ហើយវាមិនមែនកើតឡើងតាមធម្មជាតិនោះទេ គឺពីព្រោះតែអ្នកទម្លាប់វា៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.powerofpositivity.com