ស្ត្រីមានជាងគេបំផុតក្នុងលោក ១៥នាក់ ដែលមានបានពីកម្លាំងញើសឈាមខ្លួនឯង
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះស្ត្រីចំនួន ១៥នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងលោកដែលប្រាក់សុទ្ធតែកើតចេញពីកម្លាំងញើសឈាមខ្លួនឯង។ នេះបើយោងតាមទិន្នន័យទទួលបានពី Wealth-X។ ស្ត្រីទាំង ១៥នាក់នោះគឺ៖
១) អ្នកស្រី Zhou Qunfei វ័យ ៤៦ឆ្នាំ មានទ្រព្យសម្បត្តិ ៦ពាន់លានដុល្លារ មានស្រុកកំណើតនៅចិន និងរកស៊ីផ្នែកកម្មន្តសាល។
២) អ្នកស្រី Diane Hendricks វ័យ ៦៩ឆ្នាំ មានទ្រព្យសម្បត្តិ ៥,៦ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកសម្ភារៈសំណង់។
៣) អ្នកស្រី Chan Laiwa វ័យ ៧៤ឆ្នាំ មានទ្រព្យសម្បត្តិ ៥,២ពាន់លានដុល្លារ មានស្រុកកំណើតនៅចិន និងរកស៊ីផ្នែកអចលនទ្រព្យ។
៤) អ្នកស្រី Pollyanna Chu វ័យ ៥៨ឆ្នាំ មានទ្រព្យសម្បត្តិ ៤,៩ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកហិរញ្ញវត្ថុ។
៥) អ្នកស្រី Elizabeth Holmes វ័យ ៣២ឆ្នាំ មានទ្រព្យសម្បត្តិ ៤,៥ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកសុខាភិបាល។
៦) អ្នកស្រី Doris Fisher វ័យ ៨៤ឆ្នាំ មានទ្រព្យសម្បត្តិ ៣,២ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកគ្រឿងសម្អាង។
៧) អ្នកស្រី Jin Sook Chang វ័យ ៥២ឆ្នាំ មានទ្រព្យសម្បត្តិ ៣,១ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកសម្ភារៈសំណង់។
៨) អ្នកស្រី TIE: Oprah Winfrey វ័យ ៦២ឆ្នាំ មានទ្រព្យសម្បត្តិ ២,៨ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
៩) អ្នកស្រី Wu Yajun វ័យ ៥១ឆ្នាំ មានទ្រព្យសម្បត្តិ ២,៨ពាន់លានដុល្លារ មានស្រុកកំណើតនៅចិននិងរកស៊ីផ្នែកអចលនទ្រព្យ។
១០) អ្នកស្រី Giuliana Benetton វ័យ ៧៨ឆ្នាំ មានទ្រព្យសម្បត្តិ ២,៧ពាន់លានដុល្លារ មានស្រុកកំណើតនៅអ៊ីតាលី និងរកស៊ីផ្នែកគ្រឿងសម្អាង។
១១) អ្នកស្រី Judy Faulkner (លេខ១១) វ័យ ៧២ឆ្នាំ មានទ្រព្យសម្បត្តិ ២,៥ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកគ្រឿងទុនសម្រាប់វិស័យសុខាភិបាល។
១២) អ្នកស្រី Zhang Xin (លេខ ១១ស្ទួន) វ័យ ៥០ឆ្នាំ មានទ្រព្យសម្បត្តិ ២,៥ពាន់លានដុល្លារ មានស្រុកកំណើតនៅចិន និងរកស៊ីផ្នែកអចលនទ្រព្យ។
១៣) អ្នកស្រី Johnelle Hunt (លេខ ១១ស្ទួន) វ័យ ៨៤ឆ្នាំ មានទ្រព្យសម្បត្តិ ២,៥ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកភស្តុភារ។
១៤) អ្នកស្រី Marian Ilitch វ័យ ៨៣ឆ្នាំ មានទ្រព្យសម្បត្តិ ២,៤ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីចម្រុះ។
១៥) អ្នកស្រី Lynda Resnick វ័យ ៧២ឆ្នាំ មានទ្រព្យសម្បត្តិ ២,៤ពាន់លានដុល្លារ មានស្រុកកំណើតនៅសហរដ្ឋអាមេរិក និងរកស៊ីផ្នែកកសិកម្ម៕
ដោយ៖ រតនៈវិភូ